សម្តេចធិបតីមានមានប្រសាសន៍ថា យុវជន ត្រូវប្រកាន់ភ្ជាប់ថា រៀនឱ្យចប់ រៀនឱ្យចេះ និងរៀនហើយមានការងារធ្វើ

Chuon Bona | ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ 2025

សម្តេចធិបតីមានមានប្រសាសន៍ថា យុវជន ត្រូវប្រកាន់ភ្ជាប់ថា រៀនឱ្យចប់ រៀនឱ្យចេះ និងរៀនហើយមានការងារធ្វើ

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ ការមានប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេចធិបតី និងនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយ ប្រគេន និងជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោម ក្រសួងធម្មការនិងសាសនា ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃណាចក្រកម្ពុជា ប្រោសព្រះរាជទាននាមជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ តាមការ ទូលស្នើសុំពី សម្តេចអម្ចាស់ ទទួលបានលិខិតជាគោលការណ៍លេខ ៩១៤ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងច្បាប់អនុញ្ញាតឱ្យប្រែក្លាយពីពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនី រាជា ទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តាមអនុក្រឹត្យលេខ ៨៣ អនក្រ ប.ក ចុះថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០០៧ និងបានទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃ កម្ពុជា (ACC)។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានបង្កើតឡើងដើម្បីបានរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រកបដោយភាពម៉ឺងមាត់ ប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មអប់រំ មនុស្សធម៌ និងការផ្សព្វផ្សាយ មានបេសកកម្មជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយការ យកចិត្តទុកដាក់ខ្ពស់ ផ្តល់ឱកាសបន្តការសិក្សាដល់យុវបព្វជិត យុវជន យុវនារី ដោយមិនប្រកាន់និន្នាការ នយោបាយ និងជំនឿសាសនា។

សូមបញ្ជាក់ថា  ហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៧ អគារនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជារួមមាន៖

១. អគារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី កម្ពស់៣ ជាន់ ៩ បន្ទប់។ ២. អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កម្ពស់ ៤ ជាន់ ២៤ បន្ទប់។

៣. អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី កម្ពស់ ៩ ជាន់ ៤៥ បន្ទប់។

៤. អគាររដ្ឋបាល កម្ពស់ ២ ជាន់។

៥. ប៉ុស្តិ៍សុខភាព។

៦.អន្តេវាសិកដ្ឋាន តេជោសន្តិភាព កម្ពស់ ៤ ជាន់ ៣០ បន្ទប់។

៧. អន្តេវាសិកដ្ឋាន សម្តេចតេជោសន្តិភាព កម្ពស់ ៧ ជាន់ (កំពុងសាងសង់)។

៨. ចាក់បេតុងនិងក្រាលកៅស៊ូក្នុងបរិវេណសាកលវិទ្យាល័យ ទាំងមូល៕

សម្តេចធិបតីមានមានប្រសាសន៍ថា យុវជន ត្រូវប្រកាន់ភ្ជាប់ថា រៀនឱ្យចប់ រៀនឱ្យចេះ និងរៀនហើយមានការងារធ្វើ