ចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការធានាសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍន៍

Narith | ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ឧសភា ២៥
អន្តរជាតិ៖ សេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានអនុម័តបន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឱ្យដឹងថា ទីក្រុងប៉េកាំងគាំទ្រទីក្រុងមូស្គូ ក្នុងការធានាផលប្រយោជន៍សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ តាមសេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី "ដើម្បីធានាសន្តិសុខ និងស្ថិរភាព ការអភិវឌ្ឍន៍ជាតិ និងភាពរុងរឿង អធិបតេយ្យភាព និងបូរណភាពទឹកដី និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី"។ តាមសេចក្តីថ្លែងការណ៍បានបន្តថា រុស្សីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ចិនតែមួយ ប្រឆាំងឯករាជ្យភាពរបស់តៃវ៉ាន់ក្នុងគ្រប់រូបភាព និងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់រដ្ឋាភិបាលចិនដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងបង្រួបបង្រួមប្រទេស៕