វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ឧសភា ២៥
អន្តរជាតិ៖ លោក Donald Trump ប្រធានាធិបតីអាមេរិកបាននិយាយនៅក្នុងសារបង្ហោះនៅលើប្រព័ន្ធ Truth Social Media ថា សហរដ្ឋអាមេរិកនឹងធ្វើការរួមគ្នាជាមួយអឺរ៉ុបដើម្បីបង្កើនបទឈប់បាញ់ជាប់លាប់រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនឹងនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក Trump បាននិយាយថា "ទាហានវ័យក្មេងរាប់ពាន់នាក់កំពុងស្លាប់ជារៀងជារាល់សប្តាហ៍ ហើយគ្រប់គ្នាគួរតែចង់ឱ្យវាបញ្ឈប់ត្រឹមនេះ" ។ "ខ្ញុំកំពុងតែធ្វើ ហើយសហរដ្ឋអាមេរិកក៏ធ្វើដែរ"។ លោកបានបន្តទៀតថា "ក្នុងនាមជាប្រធានាធិបតី ខ្ញុំនឹងរក្សាការប្តេជ្ញាចិត្តក្នុងការធានាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន រួមជាមួយនឹងអឺរ៉ុប ហើយសន្តិភាពយូរអង្វែងនឹងកើតមាន ហើយបទឈប់បាញ់នេះត្រូវតែកសាងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព"៕