ទីបញ្ជាការការពារជាតិឥណ្ឌា៖ ប៉ាគីស្ថានបានវាយប្រហារមូលដ្ឋានទ័ពនៅ ចាមមូរ និង កាស្មៀរ

Narith | ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ឧសភា ២៥
អន្តរជាតិ៖ បើតាមទីស្នាក់ការកណ្តាលរបស់បុគ្គលិកការពារជាតិរួមបញ្ចូលគ្នា (HQ IDS) របស់ប្រទេសឥណ្ឌាបាននិយាយថា ប៉ាគីស្ថានបានវាយប្រហារលើស្ថានីយយោធានៅចាមមូរ និង កាស្មៀរ ភាគខាងជើងប្រទេសឥណ្ឌា ដោយប្រើមីស៊ីល និងដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ HQ IDS បានបង្ហោះនៅលើប្រព័ន្ធសង្គម X ថា "ស្ថានីយ៍យោធាដែលនៅជិតព្រំដែនអន្តរជាតិចាមមូរ និងកាស្មៀរ ត្រូវបានកំណត់គោលដៅដោយប៉ាគីស្ថានដោយប្រើមីស៊ីល និងដ្រូនវាយប្រហារ"។ ក្រសួងការពារជាតិឥណ្ឌាក៏បានបញ្ជាក់ព័ត៌មាននេះផងដែរ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ តំបន់ព្រំដែនក្នុងប្រទេសឥណ្ឌា បានរាយការណ៍ថា មានការផ្ទុះឆេះនៅលើមេឃ និងសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស។ តំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនីដោយ ហេតុផលការពារ សុវត្ថិភាព។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធ កងកម្លាំងប្រដាប់អាវុធឥណ្ឌាបានធ្វើប្រតិបត្តិការដោយវាយលុកគោលដៅចំនួនប្រាំបួននៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន ជាកន្លែងមូលដ្ឋានរបស់ភេរវករ។ យោងតាមប្រភព NDTV ភេរវករជាង ៧០ នាក់បានស្លាប់ និងជាង ៦០ នាក់បានរងរបួស៕