វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ឧសភា ២៥
អន្តរជាតិ៖ សេចក្តីថ្លែងការណ៍រួមស្តីពីស្ថិរភាពយុទ្ធសាស្ត្រសកល ដែលបានបង្ហោះចូលនៅក្នុងគេហទំព័ររបស់វិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ី និងចិន ជឿជាក់ថា កម្មវិធី Golden Dome សម្រាប់សហរដ្ឋអាមេរិក គឺមានលក្ខណៈអស្ថិរភាពយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ តាមឯកសារនោះបានសរសេរថា "កម្មវិធីខ្នាតធំ Golden Dome សម្រាប់អាមេរិកដែលបានប្រកាសនាពេលថ្មីៗនេះ ដែលគិតគូរពីការបង្កើតប្រព័ន្ធការពារមីស៊ីលគ្មានដែនកំណត់ សកល និងពហុកម្រិត ដែលផ្តល់ការការពារប្រឆាំងនឹងការគំរាមកំហែងមីស៊ីលណាមួយ រួមទាំងមីស៊ីលគ្រប់ប្រភេទនៃសត្រូវដែលមានកម្លាំងស្មើគ្នា ឬប្រហាក់ប្រហែលគ្នា ក៏មានភាពអស្ថិរភាពយ៉ាងខ្លាំងផងដែរ"៕