មេដឹកនាំបក្សវៀតណាមបានទៅដល់ទីក្រុងមូស្គូ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅរុស្ស៊ី

Narith | ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ឧសភា ២៥
អន្តរជាតិ៖កាលពីល្ងាចថ្ងៃទី៨ ឧសភា លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់ទីក្រុងមូស្គូ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ឧសភា តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមត្រូវបានទទួលស្វាគមន៍នៅព្រលានយន្តហោះដោយឧបនាយករដ្ឋមន្ត្រី និងមន្ត្រីមួយចំនួននៃក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម និងភរិយា ព្រមទាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី និងភរិយា មន្ត្រី បុគ្គលិកនៃស្ថានទូត និងសហគមន៍វៀតណាមនៅសហព័ន្ធរុស្ស៊ីផងដែរ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមពិធីរំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យនេះ លោកអគ្គលេខាបក្ស To Lam និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបង្ហាញពីការគោរព និងកិត្តិយសរបស់វៀតណាមចំពោះការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់អតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីបច្ចុប្បន្នក្នុងជ័យជំនះដ៏អស្ចារ្យប្រឆាំងនឹងហ្វាស៊ីសនិយមក្នុងពិភពលោក៕