គ.ជ.ប ៖ គិតត្រឹមថ្ងៃទី៨ ខែឧសភា ចំនួនអ្នកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្របានជាង៤៣ម៉ឺននាក់ ខណៈក្នុងបញ្ជីមានជាង៦លាននាក់

Narith | ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៩ ០៥ ២០២៥
គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥   ចំនួនអ្នកដែលបានទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថតថ្មី និងម្រាមដៃថ្មី មានចំនួន៤៣៤.៦៧៥នាក់ និងប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៤៩.១៤៥នាក់      ខណៈដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ឆ្នាំ២០២៥     ធ្វើឡើងតាំងចាប់ពីថ្ងៃទី១ ខែឧសភានិងបញ្ចប់ទៅវិញនៅថ្ងៃទី២៦ ខែឧសភា។ នេះបើតាមការឱ្យរបស់ពី ឯកឧត្តម ហេង ស៊ីឡេង សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៩ ខែឧសភា នៅទីស្តីការគ.ជ.ប។ 
គ.ជ.ប បានបង្ហាញតួលេខសម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់ និងប្រជាពលរដ្ឋ ដែលត្រូវចុះឈ្មោះថ្មីដូចជាអ្នកមិនទាន់បានចុះឈ្មោះមកពីមុន និងអ្នកទើបនឹងគ្រប់អាយុ១៨ឆ្នាំឡើងទៅ មានជាង២២ម៉ឺននាក់។
ឯកឧត្តម ហេង ស៊ីឡេង បានថ្លែងថា «ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ យើងសង្កេតឃើញថា មានបញ្ហាមួយចំនួនកើតមានឡើងដូចជា៖ ឃុំ សង្កាត់មួយចំនួនមិនសូវមានអ្នកមកចុះឈ្មោះ ដោយសារប្រជាពលរដ្ឋជាប់រវល់បំពេញ ការងារ ប្រកបរបរចិញ្ចឹមជីវិត , សម្ភារ បរិក្ខារសម្រាប់ការចុះឈ្មោះនៅតាមឃុំ សង្កាត់មួយចំនួនមានសភាពចាស់ ដំណើរការយឺត ដូចជា ខ្សែ Network Camera ជាដើម, ឃុំ សង្កាត់មួយចំនួននៅតំបន់ដាច់ស្រយាលមានសេវាអ៊ីនធឺណិតខ្សោយពិបាកក្នុងការបញ្ជូនទិន្នន័យតាម VPN មក គ.ជ.ប, ប្រជាពលរដ្ឋមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រភាគច្រើនជាមនុស្សចាស់ ស្នាមម្រាមដៃ មានសភាពសឹករិចរិល ពិបាកក្នុងការផ្តិតយកស្នាមម្រាមដៃ, ឃុំ សង្កាត់ខ្លះមានភ្លៀងធ្លាក់ពីតិចទៅច្រើន ដែលបង្កជាផលរំខានមួយចំនួនតូចដល់ ក្រុមចុះឈ្មោះបោះឆ្នោត និងប្រជាពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នភាព និងចុះឈ្មោះបោះឆ្នោត»។
សូមបញ្ជាក់ថា  ចាប់ពីឆ្នាំ២០២៥នេះតទៅ គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃ ដែលហៅជាបច្ចេកទេសថា «ទិន្នន័យជីវមាត្រ» សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប៕