មន្រ្ដីក.ប.បសាខាខេត្តបាត់ដំបងអះអាងថា សាច់គោ ក្របីក្នុងស្រុកមិនទាន់មានបញ្ហានោះទេ បើទោះបីនៅថៃមានករណីផ្ទុះជំងឺឈាមខ្មៅលើសត្វពាហនៈក៏ដោយ

Narith | ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ឈឿន ថៃកឿ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង

បាត់ដំបង ៖លោក គឹម ប្រុស ប្រធានសាខា ក.ប.បខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា បន្ទាប់ពីមានករណីផ្ទុះជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ(គោ-ក្របី)នៅប្រទេសថៃនោះមក មន្រ្ដីក.ប.បសាខាខេត្តបាត់ដំបងបានចុះត្រួតពិនិត្យសាច់គោ សាច់ក្របី សាច់ជ្រូកជាផលិតផល ក្នុងស្រុក នៅតាមបណ្ដាផ្សារមួយចំនួនក្នុងបាត់ដំបង គឺរកមិនទាន់ឃើញ មានបញ្ហាអ្វីនៅឡើយទេ។ ប៉ុន្តែលោកសូមប្រជាពលរដ្ឋនិងអតិថិជនទាំងអស់ មុននិងទិញត្រូវសួរប្រភពសាច់មកពីណាឱ្យបានច្បាស់លាស់  ត្រូវប្រុងប្រយ័ត្នទាំងអ្នកទិញនឹងអ្នកលក់ ។

លោកបានបន្ដថា ចំពោះអាជីវករមួយចំនួនត្អូញត្អែរ លើកឡើងពីការលក់សាច់គោ-ជ្រូកសាច់ក្របីមិនសូវដាច់ដូចមុននោះ វាជារឿងធម្មតាទេ ពេលណាល្បីផ្ទុះកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់លើសត្វគោ ក្របីនៅប្រទេសថៃហើយនោះ  ប្រជាពលរដ្ឋឬអតិថិជនចេះតែមានការខ្លាចរអាអ៊ីចឹងហើយក្នុងការ ទិញសាច់យកទៅទទួល ទាន ។
សូមបញ្ជាក់កាលពីពេលថ្មី ៗកន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ្ញ់និងនេសាទបានសម្រេច ធ្វើការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ បន្ទាប់ពីប្រទេសថៃផ្ទុះជំងឺ ឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ(គោ-ក្របី)  ៕