មន្រ្តីជំនាញខេត្តបាត់ដំបងបង្ក្រាបការដឹកជញ្ជូនសាច់ជ្រូកមិនមានប្រភពច្បាស់លាស់រាប់រយគីឡូក្រាមយកកម្ទេចចោល

Narith | ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖  អត្ថបទ លោក ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង

បាត់ដំបង ៖ សាច់ជ្រូកគ្មានប្រភពច្បាស់លាស់ប្រមាណ៦០០គីឡូក្រាម ដែលក្រុមឈ្មួញបានដឹកជញ្ជូនតាមរថយន្ត ទិសដៅមកពីប៉ែកខាងកើតតាមផ្លូវជាតិលេខ៥ ដល់ភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង ត្រូវបានកម្លាំងជំនាញបង្ក្រាប និងរឹបអូសយកទៅដុតកម្ទេចចោល កាលពីម៉ោងជាង២រសៀលថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២៥។
លោកគឹម ប្រុស មន្រ្តីជំនាញខេត្តបាត់ដំបងបញ្ជាក់ថា សាច់ជ្រូក៦០០គីឡូក្រាម ដែលឈ្មួញដឹកជញ្ជូនតាមរថយន្តខាងលើ គ្មានប្រភពច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាត ដោយក្រុមឈ្មួញដឹកជញ្ជូនពីទិសខាងកើត ចូលក្រុងបាត់ដំបង។             លោកថានេះជាលើកទី១ហើយដែលមានឈ្មួញដឹកជញ្ជូនមកពីប៉ែកខាងកើត  ដែលកន្លងទៅធ្លាប់មានតែដឹកមកពីប៉ែកខាងលិច។
លោកបន្ថែមថាក្រោយការបង្រ្កាប មន្រ្តីជំនាញបានសុំគោលការណ៍លោកព្រះរាជអាជ្ញាធ្វើការដុតកម្ទេចចោលភ្លាមៗទាំងយប់ខ្លាចសាច់ទាំងនោះមានធំក្លិនស្អុយ ចំណែករថយន្តនឹងអ្នកពាក់ព័ន្ធបានប្រគល់ជូនទៅសមត្ថកិច្ចនៃស្នងការខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕