ឯកឧត្តម ជា ធីរិទ្ធ៖ អន្ដរជាតិទទួលស្គាល់ សម្ដេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយដ៏មានឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍

Narith | ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៩ ៥ ២០២៥

ភ្នំពេញ៖ ឯកឧត្តម ជា ធីរិទ្ធ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះអន្ដរជាតិបានទទួលស្គាល់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងកាន់តំណែងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកនយោបាយដ៏មានឥទ្ធិពលមួយរូប នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញអំពីលទ្ធផលនៃការបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្ដេ ក្រោយសម្ដេចតេជោបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ឯកឧត្តម ជា ធីរិទ្ធ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា បច្ចុប្បន្នគេទទួលស្គាល់សម្ដេចតេជោ ហ៊ុន សែន គឺជាមនុស្សដែលមានឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឆ្លងតាមនយោបាយការបរទេស និងភាពសកម្មរបស់កម្ពុជា ដែលមិនត្រឹមតែនាំសន្ដិភាពសម្រាប់ប្រទេសរបស់ខ្លួនទេ ប៉ុន្ដែបានចូលរួមលើឆាកអន្ដរជាតិទៀត។
ឯកឧត្តម បានបង្ហាញនូវហេតុផល២យ៉ាង ដែលធ្វើឱ្យអន្ដរជាតិទទួលស្គាល់ពីភាពខ្លាំងរបស់សម្ដេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជាទាំងមូល គឺតួអង្គរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ ពោលជាសច្ចៈធម៌ប្រវត្តិសាស្ដ្រដែលជារឿងមិនអាចប្រកែកបាន ដោយសារសម្ដេចតេជោ ហ៊ុន សែន ជាអ្នករំដោះប្រជាជនកម្ពុជា និងនាំកម្ពុជាឱ្យចាកចេញពីភ្លើងសង្គ្រាម នាំមកនូវសន្ដិភាពដូចសព្វថ្ងៃនេះ និងនយោបាយការទូតរបស់កម្ពុជា ដែលមានភាពសកម្មនៅលើឆាកអន្ដរជាតិ។
ឯកឧត្តម បានបន្តថា សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីនាំមកនូវសន្ដិភាពពេញលេញជូនកម្ពុជា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ១៩៩៨ បានពង្រីកខ្លួនកម្ពុជា តាមរយៈការចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ ដើម្បីជាឱកាសមួយចំនួនទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្ដរជាតិ។ បន្ថែមពីនោះទៀត កម្ពុជាដែល ធ្លាប់ត្រូវបានគេទម្លាក់តម្លៃក្រោមសូន្យនោះ បាន ចាប់ផ្ដើមងើបឡើងវិញ រហូតដល់ស្មើមុខ ស្មើមាត់ជាមួយបណ្ដាប្រទេសដទៃនៅលើឆាកអន្ដរជាតិ៕