ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខិតខំអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឱ្យមានភាពរីកចម្រើន

009 | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ​៖​ លោក​ ហាន​ ឆន​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប

កែប៖ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាល​រងខេត្ត​ មន្ត្រីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទជិតឆ្ងាយ យ៉ាងច្រើនកុះករ បានរៀបចំពិធីដង្ហែបុណ្យវិសាខបូជា ទៅកាន់វត្តចរិយាវង្ស ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឱ្យមានភាពរីកចម្រើន ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ស្របពេលដែលប្រទេសកម្ពុជារបស់យើងទទួលបានសុខសន្តិភាពពេញបរិបូរណ៍។ ជាការពិតណាស់ ម្លប់សន្តិភាព ធ្វើអោយយើងមានឱកាសជួបជុំគ្នា មានឱកាសចូលរួមធ្វើបុណ្យ និងកសាងនូវទីវត្តអារាម ដែលជាទីកន្លែងមួយជួយបណ្តុះបណ្តាល ផ្តល់នូវចំណេះដឹង ការអប់រំ បញ្ញាស្មារតី ទាំងខាងពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវ ដល់ព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តរក្សាសន្តិភាពអោយបានគង់វង្ស បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ដូចនេះសន្តិភាពគឺសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជារបស់យើង ក្រៅពីនេះ សូមអោយជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបន្តចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា វិសាខបូជា ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំ ដែលបង្ហាញពីការគោរពរំលឹកដល់ព្រឹត្តិការណ៍សំខាន់

នៃព្រះសម្មាសម្ពុទ្ធ ព្រះសមណគោត្តម គឺរំលឹកដល់ថ្ងៃដែលព្រះអង្គប្រសូត្រ ត្រាស់ដឹង និងចូលព្រះបរិនិព្វាន នាថ្ងៃពេញបូណ៌មី ១៥កើត ខែវិសាខ នេះឯង ។ បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដោយមានមហាជន ចាស់ក្មេង ប្រុស ស្រី ទៅជួបជុំគ្នាអ៊ូអរ ដោយនាំយកនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលា តូច ធំ អុជបំភ្លឺព្រោងព្រាត នៅគ្រប់វត្តអារាម ដោយភាពរីករាយ និងជ្រះថ្លាបំផុត៕