មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គមរម្លឹកដល់អ្នកបបររថយន្តដឹកកម្មករកម្មការិនីនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក

009 | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈមន្ទីរព័ត៌មានខេត្តស្វាយរៀង

ស្វាយរៀង៖  ឯឧ ហេង សុផាណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ប ស ស បានធ្វើការសំណូមពរដល់អ្នកបើកបរយានយន្តដឹកកម្មក រនិងកម្មករកម្មការិនីនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឲ្យមានសុវត្ថិភាពក្នុងការធ្វើដំណើរនិងចៀសផុតគ្រោះថ្នាក់ផ្សេងៗដោយសារការបើកបរយានយន្តនៅតាមដងផ្លូវ។

ការផ្តាំផ្ញើនេះធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរនិងសុវត្ថិភាពក្នុងការដឹកជញ្ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិងកម្មករ និយោជិតដែលជិះម៉ូតូ ផ្ទាល់ខ្លួននៅក្នុងខេត្តស្វាយរៀងកាលពីថ្ងៃទី 10 ខែឧសភាឆ្នាំ 2025 កន្លងទៅថ្មីៗនេះនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិតដែលការផ្ដាំផ្ញើនឹងណែនាំនេះមានអ្នកបើកបរយានយន្តដឹកកម្មករនិង កម្មករកម្មការិនីប្រមាណជិត 500 នាក់ចូលរួមស្តាប់។

ឯកឧត្តម អគ្គនាយករង ប ស ស បានបញ្ជាក់ថាខេត្តស្វាយរៀងគឺជាខេត្តមានតំបន់សេដ្ឋកិច្ចច្រើនជាងគេ ក្នុងនោះខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន 12 កន្លែងមានរោងចក្រចំនួន 1015 រោងចក្រ នឹងមានកម្មករ កម្មការិនីប្រមាណមួយសែនប្រាំម៉ឺននាក់(150 000 )នាក់ដែលធ្វើដំណើរតាមផ្លូវជាតិលេខ1 សម្រាប់ធ្វើចរាចរណ៍ធ្វើទៅធ្វើការដែលមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍មានអ្នករបួស ធ្ងន់ ស្រាល និងស្លាប់បាត់បង់ជីវិត នៅតាមផ្លូវជាតិលេខ 1 នេះជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិត ហេង ផានណារិទ្ធ អគ្គនាយករង ប ស ស ក៏បានផ្ដាំផ្ញើ ដល់បងប្អូនកម្មករនិយោជិត និងអ្នកបើកបរយានយន្តដឹកកម្មករទាំងអស់ត្រូវ

1- ស្នើដល់បងប្អូនកម្មករនិយោជិតដែលធ្វើដំណើរតាមមធ្យោបាយម៉ូតូផ្ទាល់ខ្លួនសូមគោរពច្បាប់ចរាចរណ៍និងពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយឱ្យបានត្រឹមត្រូវ។

2- ស្នើដល់បងប្អូនកម្មករនិយោជិតចូលរួមសហការនិងជ្រើសរើសយករថយន្តណាដែលមានសុវត្ថិភាពនិងផាសុខភាព។

3- ត្រូវចូលរួមសហការគ្នាធ្វើយ៉ាងណាឲ្យរថយន្តរបស់បងប្អូនជារថយន្តដែលមានសុវត្ថិភាពនិងផាសុខភាព តាមរយៈការកែច្នៃរថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករគ្មានកៅអីអង្គុយមកជារថយន្តមានកៅអីអង្គុយសមរម្យ ឬធ្វើការផ្លាស់ប្តូរពីរថយន្តប្រភេទដឹក ទំនិញមកជារថយន្តប្រភេទដឹកអ្នកដំណើរ។

4- ស្នើដល់តំណាងរដ្ឋបាលរោងចក្រសហគ្រាសជួយសម្រួលទីតាំងសម្រាប់ចតរថយន្តឲ្យបានសមស្របនិងសម្រួលចរាចរណ៍ពេលម៉ោងចូលធ្វើការនឹងមកចេញពីធ្វើការ។ ព្រមទាំងសំណូមពរដល់អាជ្ញាធរដែលមានវត្តមាននៅទីនោះជួយសម្របសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវមុខរោងចក្រគោលដៅដើម្បីឲ្យមានសុវត្ថិភាពនិងជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ៕