អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី តែលុះត្រាតែទីក្រុងម៉ូស្គូយល់ព្រមលើ បទឈប់បាញ់ដែលស្នើឡើងដោយទីក្រុងគៀវ

Narith | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១២ ៥ ២៥

អន្តរជាតិ៖ លោក Vladimir Zelensky បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ច ពិភាក្សាជាមួយរុស្ស៊ី តែលុះត្រាតែទីក្រុងម៉ូស្គូយល់ព្រមលើបទឈប់បាញ់ដែលស្នើឡើងដោយទីក្រុងគៀវ និងប្រទេសមួយចំនួននៃសហភាពអឺរ៉ុបចាប់ពីថ្ងៃទី១២ ខែឧសភានេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានសរសេរនៅលើទំព័រសង្គម X ថា "យើងរំពឹងថាប្រទេសរុស្ស៊ីនឹងបញ្ជាក់ពីបទឈប់បាញ់ ពេញលេញ យូរអង្វែង និងអាចទុកចិត្តបាន ដែលចាប់ផ្តើមនៅថ្ងៃទី ១២ ខែឧសភា ហើយអ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីជួបរុស្ស៊ី"។ គួរបញ្ចាក់ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានស្នើទៅអាជ្ញាធរទីក្រុងគៀវ ឱ្យបន្តឡើងវិញដោយគ្មាន លក្ខខណ្ឌជាមុន។ លោកបានបញ្ចេញគំនិតផ្តួចផ្តើមដែលត្រូវគ្នាទៅកាន់អ្នកសារព័ត៌មាននៅវិមានក្រឹមឡាំងថា លោកបាន ស្នើឱ្យចាប់ផ្តើមកិច្ចចរចានៅថ្ងៃទី១៥ ខែឧសភានៅទីក្រុងអ៊ីស្តង់ប៊ុល៕