ប្រធានាធិបតីតួកគីយ៉េ បានប្រាប់លោក Emmanuel Macron ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះចរចារវាងរុស្ស៊ី-អ៊ុយក្រែន

Narith | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១២ ៥ ២៥

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យលោក Tayyip Erdogan បានប្រាប់សមភាគីបារាំង ប្រធានាធិបតីលោក Emmanuel​ Macron តាមទូរសព្ទថា ប្រទេសតួកគីយ៉េត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជា ម្ចាស់ផ្ទះ សម្រាប់កិច្ចចរចាស្តីពីបទឈប់បាញ់ និងសន្តិភាពអចិន្ត្រៃយ៍រវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ ការប្រកាសជំហរនេះ កើតឡើងបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើកាលពីថ្ងៃអាទិត្យ ឱ្យមានកិច្ចចរចាដោយផ្ទាល់ ជាមួយ អ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល។ ចំណែកលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានឆ្លើយតបថា ទីក្រុងកៀវមានឆន្ទៈពិភាក្សា ប៉ុន្តែទីក្រុងម៉ូស្គូត្រូវតែយល់ព្រមលើបទឈប់បាញ់ ជាមុនសិន។ សំណើរបស់លោក ពូទីន នេះបានធ្វើឡើងប៉ុន្មានម៉ោងក្រោយ មហាអំណាចអឺរ៉ុបរួមទាំង បារាំង ទាមទារឱ្យលោក ពូទីន យល់ព្រមលើបទឈប់បាញ់ ៣០ថ្ងៃ បើមិនដូច្នេះទេ ត្រូវប្រឈមនឹង ទណ្ឌកម្ម ថ្មី។ នៅក្នុងការសន្ទនាតាមទូរសព្ទ លោក Erdogan បានប្រាប់លោក Macron ថា "ចំណុចរបត់ប្រវត្តិសាស្ត្រ" មួយត្រូវបានឈានដល់ក្នុងការបញ្ចប់សង្គ្រាម ហើយឱកាសនេះគួរតែត្រូវ បានចាប់យក។ តួកគីយ៉េត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកដើម្បីធានាបទឈប់បាញ់ និងសន្តិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា។ គួរបញ្ជាក់ថា ប្រទេសតួកគីយ៉េ ដែលជាសមាជិកណាតូ បានរក្សា ទំនាក់ទំនងជិតស្និទ្ធទាំងជាមួយទីក្រុងកៀវ និងម៉ូស្គូ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២ ហើយធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចចរចារវាងភាគីទាំងពីរ កាលពីខែមីនា ឆ្នាំ២០២២ ផងដែរ៕