អគ្គលេខាបក្សលោក To Lam ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបេឡារុស្ស

Narith | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១២ ៥ ២៥

អន្តរជាតិ៖ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នឹងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់អាកាសយានដ្ឋាន Minsk នារសៀលថ្ងៃទី១១ ខែឧសភា (ម៉ោងក្នុងតំបន់) ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្សតាមការអញ្ជើញរបស់លោកប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ឯកអគ្គរដ្ឋទូតបេឡារុស្សប្រចាំនៅវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបេឡារុស បុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍វៀតណាមនៅបេឡារុស្ស។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៩២ មក វៀតណាម និងបេឡារុស្សបានរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមានទំនុកចិត្តខាងនយោបាយកាន់តែខ្លាំងឡើង។ ភាគីទាំងពីរបានអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនចាប់ពីវិស័យការពារជាតិ និងសន្តិសុខដល់សេដ្ឋកិច្ច-ពាណិជ្ជកម្ម វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ គួរបញ្ចាក់ថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានចិញ្ចឹមបីបាច់ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អ ដោយឈរលើ មូលដ្ឋាននៃទំនុកចិត្ត សមភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងសកម្មលើគ្រប់វិស័យ៕