ឯកឧត្ដម លី ធុជ ថ្លែងអំណរគុណអង្គការ HALO Trust ក្នុងការរួមចំណែកសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ព្រមទាំងសម្រេចបានសមិទ្ធផលយ៉ាងធំធេង

Narith | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១២ ០៥ ២០២៥)

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងអំណរគុណដល់អង្គការ HALO Trust ដែលបានចូលរួមចំណែក ក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ព្រមទាំងសម្រេចបាន នូវសមិទ្ធផលយ៉ាងធំធេង ជូនប្រជាជនកម្ពុជា ។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្ដម Charles Hay ប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស បានឈ្វេងយល់អំពីសកម្មភាព និងសមិទ្ធផលសម្រេចបានរបស់អង្គការ HALO Trust ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសការអនុវត្តគម្រោង FCDO ក្រោមជំនួយរបស់ចក្រភពអង់គ្លេស នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។
ពិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការ HALO Trust ខេត្តសៀមរាប និងមានអញ្ជើញចូលរួមផងដែរពី ឯកឧត្ដម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និង ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរ គុណដល់អង្គការ HALO Trust ដែលបានចូលរួមចំណែក ក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ព្រមទាំងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ជូនប្រជាជនកម្ពុជា តាមរយៈការផ្តល់ដីសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕