លោក ទីវ តារារិទ្ធិ នឹងបន្ដបេសកកម្មទៅទ្វីបអាហ្វ្រិកខាងត្បូង ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា

Narith | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ជុជា៖ លោកស្រី ប៉ុង សុភាវី ១២ ឧសភា ២០២៥

MC៖ លោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប នឹងបន្ដបេសកកម្មទៅទ្វីបអាហ្វ្រិកខាងត្បូង ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ ការបន្ដបេសកកម្មទៅទ្វីបអាហ្វ្រិកខាងត្បូងនៅក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ អនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម និងលើកទឹកចិត្តបន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជា នាសាលាវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។
     សូមជម្រាបថា ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ ប្រព្រឹត្តទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ អ្នកជិះកង់ផ្សងព្រេងវ័យ ៣៦ឆ្នាំរូបនេះ បានបញ្ជាក់ថា នឹងបន្ដដំណើរឆ្លងទ្វីបអាហ្វ្រិកទៀត បន្ទាប់ឆ្លងកាត់ប្រទេសនៅទ្វីបអឺរ៉ុប ដោយបេសកកម្មនេះ អាចចំណាយពេលសរុប ២ឆ្នាំ លើចម្ងាយផ្លូវជាង ៤ម៉ឺនគីឡូម៉ែត្រ។
   លោក ទីវ តារារិទ្ធិ បានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយត្រូវឆ្លងកាត់ប្រទេសមួយចំនួននៅក្នុងទ្វីបអាស៊ី ក្នុងគោលបំណងឆ្ពោះទៅទ្វីបអឺរ៉ុប។ ក្នុងបេសកកម្មនេះ អ្នកផ្សងព្រេងរូបនេះ គ្រោងធ្វើដំណើរលើចម្ងាយផ្លូវ ២ម៉ឺនគីឡូម៉ែត្រ ដោយដាក់គោលដៅរៃថវិកា ២៥ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ មកដល់ថ្ងៃទី៣០ ខែមេសា បេសកកម្មនេះ បានប្រព្រឹត្ដទៅអស់រយៈពេល ១១ខែ។
    លោក ទីវ តារារិទ្ធិ នឹងមិនបញ្ចប់បេសកកម្មនេះ ត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបទេ ផ្ទុយទៅវិញ រូបលោក កាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ ដែលប្រកបដោយការផ្សងព្រេងនេះ។ លោក តារារិទ្ធិ បញ្ជាក់ថា នឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកខាងត្បូងទៀត។ ការធ្វើដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកខាងត្បូង មានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឱ្យអ្នកជិះកង់រូបនេះ ជឿថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត៕