វៀតណាម និងរុស្ស៊ីយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរោងចក្រថាមពលនុយក្លេអ៊ែរ

Narith | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១២ ៥ ២៥

អន្តរជាតិ៖ ប្រទេសទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា វៀតណាម និងរុស្ស៊ីបានព្រមព្រៀងគ្នាយ៉ាងឆាប់រហ័សក្នុងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ តាមសេចក្តីថ្លែងការណ៍បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូរបស់មេដឹកនាំវៀតណាមលោក To Lam ថា "ការអភិវឌ្ឍរោងចក្រជាមួយនឹងបច្ចេកវិទ្យាទំនើបនឹងគោរពយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម និងសម្រាប់ជាប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម"។ ប្រទេសនេះបានចាប់ផ្តើមផែនការឡើងវិញក្នុងការអភិវឌ្ឍន៍រោងចក្រថាមពលនុយក្លេអ៊ែរដែលត្រូវបានផ្អាកជិតមួយទសវត្សរ៍មុន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួនដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។ រដ្ឋាភិបាលបាននិយាយនៅដើមឆ្នាំនេះថា ខ្លួននឹងជួបពិភាក្សាជាមួយដៃគូបរទេសអំពីគម្រោងថាមពលនុយក្លេអ៊ែរ រួមមានរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាម៉េរិក។ យោងតាមសេចក្តីថ្លែងការណ៍រួមបានឱ្យដឹងថា វៀតណាម និងរុស្ស៊ីក៏បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន រួមទាំងការផ្តល់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវដល់ប្រទេសវៀតណាមផងដែរ។ គួរបញ្ជាក់ថា ថាប្រទេសរុស្ស៊ីនិងវៀតណាមក៏នឹងសម្របសម្រួលការពង្រីកក្រុមហ៊ុនថាមពលរបស់ពួកគេនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមកផងដែរ៕