ប្រធានបក្សវៀតណាម បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅបេឡារុស្សដោយជោគជ័យ

Narith | ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៣ ៥ ២៥
អន្តរជាតិ៖ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Minskកាលពីល្ងាចថ្ងៃទី ១២ ខែឧសភា (ម៉ោងក្នុងតំបន់) ដោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយជោគជ័យនៅប្រទេសបេឡារុស តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Alexander Lukashenko។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ អគ្គលេខាធិការលោក Lam និងលោកប្រធានាធិបតី Lukashenko បានជួបពិភាក្សាទ្វេភាគី ធ្វើជាសាក្សីអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងបានជួបជាមួយអ្នកសារព័ត៌មានដើម្បីជូនដំណឹងអំពីលទ្ធផលនៃកិច្ចពិភាក្សារបស់លោកទាំងពីរ។ មេដឹកនាំវៀតណាមក៏បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សានៃសាធារណៈរដ្ឋសភាជាតិ (សភាជាន់ខ្ពស់) ប្រធានសភាតំណាងរាស្រ្ត (សភាជាន់ទាប) និងថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួននៃប្រទេសបេឡារុស្ស។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បេឡារុស្ស ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់លើកកំពស់ទំនាក់ទំនងទ្វេភាគីថ្មី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។ ប្រទេសទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូរនៅគ្រប់កម្រិតតាមរយៈបណ្តាញបក្ស រដ្ឋសភា និងបណ្តាញប្រជាជនទៅប្រជាជន។ ពួកគេក៏បានប្តេជ្ញាក្នុងការបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកទម្រង់កិច្ចសហប្រតិបត្តិការថ្មីក្នុងចំណោមក្រសួង វិស័យ និងមូលដ្ឋាន៕