រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីការបរទេសទួរគី ដែលបានជួយរៀបចំកិច្ចចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន

Narith | ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៣ ៥ ២៥
អន្តរជាតិ៖ ក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងអំណរគុណដល់លោក Hakan Fidan រដ្ឋមន្ត្រីការបរទេសទួរគី ដែលបានជួយរៀបចំកិច្ចចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ តាមសេចក្តីថ្លែងការណ៍បាននិយាយថា លោក Rubio "បានថ្លែងអំណរគុណប្រទេសទួរគីសម្រាប់ការធ្វើជាម្ចាស់ផ្ទះ និងសម្របសម្រួលការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានស្វាគមន៍ចំពោះលទ្ធភាពនៃបទឈប់បាញ់ភ្លាមៗ"។ លោកទាំងពីរក៏បានពិភាក្សាអំពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការរបស់អង្គការណាតូនៅទីក្រុង នៃប្រទេសទួរគី ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភាផងដែរ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានក្រឹមឡាំងនាព្រឹកព្រលឹមថ្ងៃទី ១១ ឧសភា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានអញ្ជើញអាជ្ញាធរទីក្រុងគៀវឱ្យបន្តឡើងវិញដោយគ្មានលក្ខខណ្ឌបឋមណាមួយ នូវកិច្ចចរចាផ្ទាល់ដែលពួកគេបានបិទនៅឆ្នាំ ២០២២។ លោកបានស្នើឱ្យចាប់ផ្តើមកិច្ចចរចានៅថ្ងៃទី១៥ ខែឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល។ លោក ពូទីន បានកត់សម្គាល់ថារុស្ស៊ីបានប្រកាសបទឈប់បាញ់ច្រើនដងហើយ ប៉ុន្តែពួកគេទាំងអស់ រួមទាំងបទឈប់បាញ់ V-Day បីថ្ងៃចុងក្រោយត្រូវបានរំលោភដោយទីក្រុងគៀវ៕