ក្រសួងសាធារណការ ពិនិត្យគុណភាពផ្លូវជាតិលេខ១០និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់

Narith | ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៣ ៥ ២០២៥
ភ្នំពេញ ៖ មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ។

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារការសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។
បេសកកម្មនេះធ្វើឡើង ដើម្បីពិនិត្យបញ្ចប់ទៅលើការងារដែលនៅសេសសល់ រួមមាន៖ ការធ្វើតេស្តស្ពានវែង និងខ្ពស់បំផុត ដើម្បីពិនិត្យសមត្ថភាពទទួលបន្ទុករបស់ស្ពាន(Loading Test) ដោយធ្វើតេស្តបន្ទុកអចលនា(Static Loading Test) និងបន្ទុកចលនា (Dynamic Loading Test) ដោយប្រើប្រាស់រថយន្ត៦គ្រឿង(ក្នុង១គ្រឿងផ្ទុកទម្ងន់៣៥តោន)។ បន្ទាប់ពី ទទួលបានលទ្ធផលវិជ្ជមាន ក្រោយពីតេស្តហើយ ស្ពាននេះនឹងបើកឱ្យប្រើប្រាស់យ៉ាងពេញលេញតែម្តង។
សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពី សំឡូត -វាលវែង -កោះកុង  ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៧គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩មក ហើយគ្រោងបើកប្រើប្រាស់នាពេលឆាប់ៗនេះ។ ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងខ្សែផ្លូវជាតិលេខ១០នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរទាំងស្រុងហើយ។ ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងខ្សែផ្លូវជាតិលេខ១០នេះ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន៕