រដ្ឋមន្ត្រីសាធារណការ ជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញពង្រីកផែកុងតឺន័រ ដើម្បីទទួលកុងតឺន័រឱ្យដល់១លាន TEUs

Narith | ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៣ ៥ ២០២៥

ភ្នំពេញ ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញ ពង្រីកចំណតផែកុងតឺន័រ LM១៧ ជំហានទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដើម្បីជំរុញបង្កើនសមត្ថភាពទទួលកុងតឺន័រឱ្យកើនឡើងដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។ 

   ក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី ១០ របស់កំពង់ផែស្វយ័តភ្នំពេញ កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា វិស័យកំពង់ផែ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តមកដល់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, នៅតែបន្តចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលបាន និងកំពុងរួមចំណែកទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ។

ឯកឧត្តម បន្តថា កំពង់ផែស្វយ័តភ្នំពេញ តាមរយៈអាទិភាពដែលរាជរដ្ឋាភិបាលបានកំណត់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានគាំទ្រ និងជួយជ្រោមជ្រែងពីក្រសួងអាណាព្យាបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការគិតគូរបានយ៉ាងល្អិតល្អន់របស់ក្រុមប្រឹក្សាភិបាល និងការចូលរួមបំពេញការងារយ៉ាងសកម្មរបស់ កម្មករ-និយោជិត ព្រមទាំងកិច្ចសហការគាំទ្រយ៉ាងល្អ របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញសម្រេច បាននូវវឌ្ឍនភាពការងារដ៏ល្អប្រសើរ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញ និងគាំទ្រកំពង់ផែស្វយ័តភ្នំពេញឱ្យយកចិត្តទុកដាក់បន្ថែមទៀត លើការពង្រីកចំណតផែកុងតឺន័រ LM១៧ ជំហានទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដែលធ្វើឱ្យសមត្ថភាពទទួលកុងតឺន័រ កើនឡើងរហូតដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។ ខណៈដែលចំណតផែរណបពហុបំណង LM២៦ បាននិងកំពុងប្រែក្លាយ ឱ្យទៅជាចំណតផែទទួលទំនិញជាកុងតឺន័រផងដែរ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ៣០ ម៉ឺន TEUs ក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវបរិមាណកុងតឺន័រ ចំនួនជាង ៤៨ ម៉ឺនធីអ៊ីយូ (TEUs) កើនឡើងប្រមាណ ២១%, បរិមាណទំនិញរាយ ប្រេង-ហ្គាស មានសរុបចំនួនជិត ២ លានតោន កើនឡើងប្រមាណ ១៧%, បរិមាណ នាវាមានសរុបចំនួនជាង ៥ ពាន់គ្រឿង កើនប្រមាណ ៥២% និងបរិមាណអ្នកដំណើរឆ្លងកាត់មានចំនួនសរុបជាង ៣៦ ម៉ឺននាក់ កើនឡើង ៤៣% ធៀបនឹងឆ្នាំ២០២៣ ។ ទាំងអស់នេះ បានធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវចំណូលសរុបកើនឡើងចំនួន ២០%, និងប្រាក់ចំណេញកើនឡើង ៣៨% ធៀបនឹងផែនការឆ្នាំ ២០២៣ ៕