រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា

009 | ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2025

មណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧២ យាងចូល៧៣ ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងព្រះសង្ឃជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក្រាបបង្គំទូលថ្វាយសារលិខិត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧២ យាងចូល៧៣ ព្រះវស្សា នាឱកាសដ៏មហានក្ខត្តឬក្សឧត្ដុង្គឧត្តមវិសេសវិសាល និងជាមង្គលដ៏បវរមហាប្រសើរថ្លៃថ្លាបំផុត តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទសម្តែងថ្វាយនូវអំណរសាទរឥតឧបមា ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត នឹងសូមថ្វាយ ព្រះរាជសព្វសាធុកាពរជ័យក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទ លំអោនកាយវាចារចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រកប ដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជ សកម្មភាពដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ និងមនុស្សធម៌របស់ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រក្នុងម្លប់សន្តិភាព ក៏ដូចជាព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃកិច្ចការបរទេសរបស់ព្រះអង្គ ដើម្បីបុព្វហេតុលើកកម្ពស់កិត្យានុភាពជាតិ និងជំរុញការអភិវឌ្ឍវិស័យអប់រំសិក្សាធិការ សិល្បៈ វប្បធម៌ និងសាសនា ជាពិសេស ព្រះអង្គទ្រង់តែងតែសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ក្នុងការរួម ចំណែកលើកកម្ពស់វិស័យមនុស្សធម៌ សង្គមកិច្ច សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជារាស្ត្រ ជាពិសេស ចូលរួមចំណែកក្នុងយុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅព្រះរាជណាចក្រកម្ពុជា។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬទ្ធីបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម "គោរាគៈទេវី និងព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី សូមជួយបីបាច់ ថែរក្សា អភិបាល ប្រោះព្រំសព្វសាធុកាពរជ័យគ្រប់ប្រការថ្វាយជូនចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គបានសមប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខក្សេមក្សាន្តសម្រាប់ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍តរៀងទៅ៕ ស៉ីផុន ហ៊ុងគ្រី