រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកដល់មន្ត្រីរាជការ នៃក្រសួងព័ត៌មាន សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានត្រឹមត្រូវ

Narith | ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៣ ០៥ ២៥

MC៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកដល់មន្ត្រីរាជការ នៃក្រសួងព័ត៌មាន សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានត្រឹមត្រូវ ដោយបរិភោគអាហារណាដែលមិនប៉ះពាល់ដល់សុខភាព។
   
   ការក្រើនរម្លឹករបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា​ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់របស់កាកបាទ ក្រហមកម្ពុជាចែកជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងមានជីវភាពខ្វះខាតចំនួន ២០នាក់។
     ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា​  បានមានប្រសាសន៍ថា សុខភាពជារឿងសំខាន់ដែលពុំគួរមើលរំលង ដូចនេះសូមថែទាំសុខភាព ហាត់ប្រាណ គិតពីរបបអាហារ និងសូមកុំហូបអាហារតាមឃ្លានឱ្យសោះ និងត្រូវគិតគូររបបអាហារហូបចុកប្រចាំថ្ងៃ ត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់។
   ឯកឧត្តមរដ្ឋមន្ត្រី  បានមាន ប្រសាសន៍បន្ដថា ខណៈបច្ចុប្បន្ននេះ ជំងឺមិនឆ្លងកំពុងកើតឡើងច្រើន និងមានអត្រានៃអ្នកស្លាប់ដោយសារជំងឺមិនឆ្លងនេះដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺសរសៃឈាម និងជំងឺបេះដូងជាដើម។ កត្តាដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា កើតជំងឺមិនឆ្លងច្រើនដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនសូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ ជំងឺមិនឆ្លងកើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងរបបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។
  ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា គឺនៅឈរក្បែរ និងយកចិត្តទុកដាក់ជានិច្ចចំពោះមន្ត្រីរាជការដែលមានជំងឺ មានជីវភាពខ្វះខាត និងមានមន្ត្រីរាជការជានិវត្តជន។ ដូច្នេះ សូមបងប្អូនកុំមានអារម្មណ៍ថាថ្នាក់ដឹកនាំក្រសួង ស្ថាប័នមានការរើសអើងចំពោះខ្លួនឱ្យសោះ។ ជាក់ស្តែងការប្រគល់អំណោយនាពេលនេះ គឺជាការយកចិត្តទុកដាក់ពីសុខទុក្ខរបស់មន្ត្រីរាជការ បញ្ហាជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់មន្ត្រីដែលមានជំងឺ និងមានជីវភាពខ្វះខាត ស្ថិតនៅក្រោមដំបូលគ្រួសារតែមួយ នៃក្រសួងព័ត៌មាន ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយឆន្ទៈខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕