មន្ត្រីការទូតជាន់ខ្ពស់ប៉ូឡូញ៖ ស្ថានកុងស៊ុលរបស់រុស្ស៊ីនៅទីក្រុង Krakow នឹងត្រូវបិទក្នុងរយៈពេលយ៉ាងតិច ៣០ថ្ងៃ

Narith | ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៣ ៥ ២៥

អន្តរជាតិ៖ អនុរដ្ឋលេខាធិការក្រសួងការបរទេសប៉ូឡូញបាននិយាយថា មន្ត្រីការទូតបីនាក់នៃអគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Krakow នឹងត្រូវចាកចេញពីប្រទេសប៉ូឡូញ ហើយបេសកកម្មនេះនឹងត្រូវបានផ្តល់ពេលមិនតិចជាង ៣០ថ្ងៃដើម្បីបិទ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ មន្ត្រីការទូតបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "ដូចនៅក្នុងករណីនៃស្ថានកុងស៊ុលនៅ Poznan ភាគីរុស្ស៊ីនឹងត្រូវបានផ្តល់ពេលវេលាកំណត់ ជាធម្មតារយៈពេលយ៉ាងហោចណាស់ ៣០ ថ្ងៃសម្រាប់ការបិទស្ថាប័នការទូត" ប៉ុន្តែអ្នក នាំ ពាក្យ រូប នេះ មិន បាន ផ្តល់ កាលបរិច្ឆេទ ជាក់លាក់ នោះទេ។ អនុរដ្ឋលេខាធិការបានពន្យល់ថា "ការសម្រេចចិត្តនេះប៉ះពាល់តែអ្នកការទូតប៉ុណ្ណោះ។ វាមិនអនុវត្តចំពោះការគាំទ្រ និងបុគ្គលិករដ្ឋបាលទេ" ។ លោកស្រីបានកត់សម្គាល់ថា មន្ត្រីការទូតបីនាក់ បុគ្គលិករដ្ឋបាល និងបច្ចេកទេសចំនួនបួននាក់ត្រូវបានទទួលស្គាល់ពីស្ថានអគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Krakow។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា រដ្ឋមន្ត្រីការបរទេសប៉ូឡូញបានប្រកាសពីការសម្រេចចិត្តបិទស្ថានអគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Krakow ដោយលើកឡើងពីការជាប់ពាក់ព័ន្ធនៃសេវាកម្មសន្តិសុខរុស្ស៊ីក្នុងការដុតបំផ្លាញមជ្ឈមណ្ឌលក្នុងទីក្រុង Warsaw ដែលជាកន្លែងភ្លើងបានកើតឡើងក្នុងខែឧសភា ឆ្នាំ២០២៥៕