សម្តេចធិបតី៖ កងកម្លាំងនគរបាលជាតិ គឺការពារផលប្រយោជន៍ជាតិ ទោះរៀននៅប្រទេសណាក៏ដោយ នៅតែជានគរបាលជាតិខ្មែរ

Narith | ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៦ ០៥ ២០២៥)
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ឃើញថា មានការគិតក្នុងន័យអវិជ្ជមាន ទៅលើកងកម្លាំងនគរបាលជាតិ នៅពេលចេញទៅហ្វឹកហ្វឺន និងទទួលការបណ្តុះបណ្តាល នៅប្រទេសជិតខាង ខណៈដែលសម្តេចអះអាងថា កងកម្លាំងនគរបាលជាតិ គឺការពារផលប្រយោជន៍ជាតិ ទោះរៀនដល់ប្រទេសណាក៏ដោយ ក៏នៅតែជាកងកម្លាំងនគរបាលជាតិខ្មែរ ដែលចាំការពារផលប្រយោជន៍ និងអធិបតេយ្យភាពជាតិខ្មែរ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានណែនាំឱ្យកងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺនឱ្យបានម៉ត់ចត់ ហើយការហ្វឹកហ្វឺនទៀតសោត ត្រូវចេញពីសាលា ខណៈដែលសាលាត្រូវធានាស្តង់ដារ ជាពិសេសមន្ត្រីនរគបាលយុត្តិធម៌តែម្តង ។ 
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះបណ្តាប្រទេសជាមិត្ត ក្នុងការផ្តល់នូវកិច្ចសហការ គាំទ្រទៅលើការបណ្តុះបណ្តាល ដល់កងកម្លាំងនគរបាលជាតិកម្ពុជា ខណៈដែលកម្ពុជា ក៏ផ្តល់សហការ ក្នុងការបណ្តុះបណ្តាល ជាមួយប្រទេសជិតខាងវិញផងដែរ ។
បន្ថែមលើនេះ សម្តេចធិបតី កត់សម្គាល់ថា ការទៅទទួលការបណ្តុះបណ្តានូវជំនាញ និងការហ្វឹកហ្វឺន របស់កងកម្លាំងនគរបាលជាតិ ជាមួយប្រទេសជិតខាង តែងតែទទួលបាននូវការវាយតម្លៃក្នុងជ្រុងអវិជ្ជមាន ដែលបង្កឱ្យមានការប៉ះពាល់នូវទំនាក់ទំនង កិច្ចសហការរវាងប្រទេសជិតខាង ក៏ដូចជាប៉ះពាល់ដល់សតិអារម្មណ៍ផ្ទាល់ របស់កងកម្លាំងនគរបាលជាតិ​ ដែលទទួលការហ្វឹកហ្វឺនផងដែរ ។ 
"ហើយខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន ខ្ញុំឃើញ មានការបង្ហោះសារផ្សេងៗហាក់ដូចជារសើបណាស់ នៅក្នុងការធ្វើទំនាក់ទំនងរបស់កម្ពុជា ជាមួយប្រទេសជិតខាង គ្មានពីណារស់ដោយឯកោបានទេ ពេលខ្លះឃើញនរគបាលជាតិយើង ទៅធ្វើការបណ្តុះបណ្តាលនៅប្រទេសមួយ ចោទថា យើងក្លាយទៅជាជាតិនោះហើយ ដល់ពេលឃើញជាតិនោះគាត់សិក្សាភាសាខ្មែរមកវិញថា គេត្រៀមមកត្រួតយើងហើយ អត់មានទេ យើងកម្ពុជា កងកម្លាំង ប្រដាប់អាវុធ និយាយដោយឡែក គឺកងកម្លាំងនគរបាលជាតិ គឺការពារផលប្រយោជន៍ជាតិ ទៅរៀនដល់ណាប្រទេសណាក៏ដោយ យើងនៅតែជាកងកម្លាំងនគរបាលជាតិខ្មែរ ការពារផលប្រយោជន៍ និងអធិបតេយ្យភាពជាតិខ្មែរ នេះគឺជាការពិត សូមបងប្អូនកុំលាភពណ៌ទៅលើមន្ត្រី ឬមួយកងកម្លាំងរបស់យើង មិនថានរគបាល កងទ័ពឬយ៉ាងណានោះទេ" ។ 
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ​កិច្ចសហការរបស់កម្ពុជា មិនថាជាមួយប្រទេសថៃ ឡាវ ឬវៀតណាមនោះទេ គឺសុទ្ធតែមានកិច្ចសហការក្នុងការផ្លាស់ប្តូរការហ្វឹកហ្វឺន និងទស្សនកិច្ចសិក្សាជាដើម តួយ៉ាងបណ្តាប្រទេសធំៗលើពិភពលោក ដូចជា រុស្ស៊ី អាមេរិក បារាំង អូស្តា្រលីជាដើម ក៏មានការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់សិក្ខាមផងដែរ ដោយសារតែបច្ចុប្បន្ននេះ ប្រទេសមួយត្រូវមានប្រាស្រ័យទាក់ទង មិនអាចរស់នៅដាច់ដោយឡែកនោះទេ ៕