សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖កងកម្លាំងនគរបាលជាតិបានរួមចំណែកការពារបានយ៉ាងរឹងមាំនៃរបបរាជានិយម និងស្ថេរភាពសុវត្ថិភាពសង្គមនៅកម្ពុជា

Narith | ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៦ ៥ ២០២៥
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិបានរួមចំណែកការពារបានយ៉ាងរឹងមាំនៃរបបរាជានិយម និងស្ថេរភាពសុវត្ថិភាពសង្គមនៅកម្ពុជា ធានាបាននូវសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងបុព្វហេតុសន្តិសុខជាតិនិងសណ្តាប់ធ្នាប់របៀបរៀបរយសង្គមនៅ ក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ ទោះបីមានវិញ្ញាសារស្មុគស្មាញជាច្រើន នូវគ្រប់ដំណាក់កាលនៃការវិវត្តសង្គមកម្ពុជាអាស្រ័យនៃផលប៉ះពាល់ខាងស្ថេរភាពនយោបាយ សង្គម សេដ្ឋកិច្ចនិងកត្តាផ្សេងៗទៀតជាច្រើនក៏ដោយ នគរបាលជាតិបានពុះពារជំនះរាល់ការលំបាកទាំងនោះ នឹងបានអនុវត្តន៍តួនាទីស្នូលរបស់ខ្លួន ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរភាពទឹកដី រក្សាស្ថេរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងបង្ករវិទ្ធង្សនា អំពើភេរវកម្ម បង្រ្កាបបទល្មើសឆ្លងដែន និងបទល្មើសនានា ដើម្បីការពារអាយុជីវិតទ្រព្យសម្បត្តិប្រជាពលរដ្ឋ រក្សាសុវត្ថិភាពនូវមូលដ្ឋាននិងរបៀបរៀបរយសាធារណៈក្នុងសង្គម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា  នៅក្នុងក្របខ័ណ្ឌបេសកម្មរបស់កងកម្លាំងនគរបាលជាតិ ក៏បានចូលរួមចំណែកយ៉ាងសកម្មនូវក្នុងការការពារដាច់ខាតសន្តិភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី មិនឱ្យមានការជ្រៀតជ្រែកផ្ទៃក្នុង ចាត់វិធានការទប់ស្កាត់និងប្រឆ្នាំមិនឱ្យកើតមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពវិច្ឆេតកម្ម វិទ្ធង្សនា បង្ករចលាចលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ឱ្យមានអស្ថេរភាពនូវក្នុងសង្គម។ បន្ថែមពីនោះទៀត កងកម្លាំងនគរបាលជាតិក៏ បានរួមចំណែកក្នុងការការពារបានយ៉ាងរឹងមាំ របបរាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញ ធានាប្រក្រតីកម្មស្ថាប័នជាតិ ធានាសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងជូនឥស្សរៈជនថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំប្រទេស ព្រមទាំងការរៀបចំព្រឹត្តិការណ៍នយោបាយជាតិនិងអន្តរជាតិផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា កងកម្លាំងនគរបាលជាតិបានអនុវត្តន៍យ៉ាងសកម្មនិងមានប្រសិទ្ធភាពលើគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ បង្រ្កាបបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស បទល្មើសឆបោក បទល្មើសបច្ចេកវិទ្យាព័ត៌មាន សកម្មភាពក្មេងទំនើង ការអភិវឌ្ឍច្បាប់ចរាចរណ៍ ការអន្តរាគមន៍ពន្លត់អគ្គីភ័យផ្តល់ជូនប្រជាពលរដ្ឋរស់នៅដោយក្តីសុខសាន្ត។
« កងកម្លាំងនគរបាលជាតិក៏បានរួមចំណែកក្នុងការការពារបានយ៉ាងរឹងមាំ របបរាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញ ធានាប្រក្រតីកម្មស្ថាប័នជាតិ ធានាសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងជូនឥស្សរៈជនថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំប្រទេស ព្រមទាំងការរៀបចំព្រឹត្តិការណ៍នយោបាយជាតិនិងអន្តរជាតិ។ ជាពិសេសកិច្ចប្រជុំមហាសន្តិបាតនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ការរៀបចំអង្គរសង្ក្រាននៅខេត្តសៀមរាប និងសង្រ្កាននូវតាមរាជធានី ខេត្ត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ អាណត្តិទី៤ ដោយជោគជ័យនឹងមានសុវត្ថិភាព »៕