សម្ដេចធិបតី អះអាងថាព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មិនមានការលក់ឱ្យវិស័យឯកជនឡើយ បើទោះបីជាផ្ទេរទៅព្រលានថ្មីក៏ដោយ

Narith | ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៦ ០៥ ២៥
កណ្ដាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មិនមានការលក់ឱ្យវិស័យឯកជនឡើយ បើទោះបីជាផ្ទេរទៅព្រលានថ្មីក៏ដោយ ដើម្បីរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ ជាពិសេសរក្សាទីតាំងព្រលានយន្តហោះចាស់នេះទុក ជាទីតាំងប្រវត្តិសាស្រ្ដ។ 
ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីផ្ញើសារដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់កុំឱ្យមានការយល់ច្រឡំអំពីការផ្ទេរគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី)នៅកណ្ដាលស្ទឹងវិញ ខណៈដែលមានព័ត៌មានក្លែងក្លាយ និងក្រុមជ្រុលញុះញ៉ុងប្រជាពលរដ្ឋ។ 
សម្ដេចមហាបវរធិបតីបានចោទសួរថា បើក្រុមជ្រុលនិយមដែលលើកឡើងថា មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនោះ សូមបញ្ជាក់ឯកសារមក បន្ទាប់ពីរាជរដ្ឋាភិបាលតាំងតែពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្ដេចផ្ទាល់ គឺគ្មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះនោះទេ។
សម្តេចធិបតីប្រកាសថា ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញមិនមានការលក់ឱ្យវិស័យឯកជនឡើយ បើទោះបីជាផ្ទេរទៅព្រលានថ្មីក៏ដោយ គឺជាកម្មសិទ្ធិរបស់រដ្ឋគ្រប់គ្រងដ៏ដែល។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការរក្សាទុកនូវព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីការពារក្នុងករណីដែលព្រលានយន្តហោះថ្មី ចៃដន្យមានបញ្ហាណាមួយកើតឡើងគឺអាចយកព្រលានយន្តហោះចាស់នេះ ប្រើប្រាស់ជំនួសវិញបាន។
ក្រៅពីនេះព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋមិនលក់ឱ្យជារបស់ឯកជនឡើយ ដោយធ្វើយ៉ាងណារក្សាទីតាំងព្រលានយន្តហោះចាស់នេះទុក ជាទីតាំងប្រវត្តិសាស្រ្ដ។