វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ ៥ ២៥
អន្តរជាតិ៖ លោក ហ្វ្រេដរិច មឺស អធិការបតីអាល្លឺម៉ង់បាននិយាយថា នាពេលបច្ចុប្បន្ននេះ ប្រទេសអាល្លឺម៉ង់មិនមានគម្រោងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅកាន់ប្រទេសអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានប្រាប់ទូរទស្សន៍ ZDF ថា "នៅពេលនេះសំណួរនេះវាមិនស្ថិតក្នុងរបៀបវារៈនោះទេ"។ លោកបានបន្តថា ការដឹកជញ្ជូនអាចត្រូវការពេលវេលា និងការរៀបចំជាច្រើន ពីព្រោះការបណ្តុះបណ្តាលពិសេសគឺត្រូវបានទាមទារសម្រាប់ប្រតិបត្តិការមីស៊ីលទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ទីក្រុងកៀវ នឹងទទួលបានមីស៊ីល គ្រូស ពីចក្រភពអង់គ្លេស និងបារាំង។ លោក មឺស បានតស៊ូមតិសម្រាប់ការពង្រឹងសិទ្ធិអំណាចនៃរដ្ឋអាល្លឺម៉ង់ និងនៅក្នុងបញ្ហានៃគោលនយោបាយការបរទេស ដើរតាមមាគ៌ាប្រឆាំងរុស្ស៊ីយ៉ាងម៉ឺងម៉ាត់។ ជាពិសេស អនាគតអធិការបតីបានគាំទ្រដោយបើកចំហចំពោះការបញ្ជូនមីស៊ីល Taurus រយៈចម្ងាយឆ្ងាយទៅកាន់ទីក្រុងកៀវ សម្រាប់ការវាយប្រហារលើទឹកដីរុស្ស៊ី៕