ឥណ្ឌាអំពាវនាវឱ្យ IAEA ត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថាន

Narith | ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ ៥ ២៥

អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបាននិយាយថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិគួរតែទទួលបន្ទុកលើអាវុធនុយក្លេអ៊ែររបស់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរបានបញ្ចប់ជម្លោះយោធាដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេលជិតបីទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសឥណ្ឌាបានវាយប្រហារទៅលើ "ជំរុំភេរវករ" នៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងការសងសឹកចំពោះការវាយប្រហារដែលខ្លួនបាននិយាយថា ភេរវករគាំទ្រដោយប៉ាគីស្ថាននៅតំបន់កាស្មៀរឥណ្ឌាកាលពីខែមុន ដែលបានសម្លាប់មនុស្ស ២៦ នាក់។ ទីក្រុងអ៊ីស្លាម៉ាបាដបានបដិសេធការចោទប្រកាន់នេះ ហើយប្រទេសទាំងពីរបានបញ្ជូនមីស៊ីល និងដ្រូនបើកចូលទៅក្នុងដែនអាកាសរបស់គ្នាទៅវិញទៅមក មុនពេលពួកគេឈានដល់បទឈប់បាញ់កាលពីថ្ងៃសៅរ៍។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបាននិយាយថា "តើអាវុធនុយក្លេអ៊ែរមានសុវត្ថិភាពនៅក្នុងដៃរបស់ប្រទេសដែលគ្មានការទទួលខុសត្រូវ និងបញ្ឆោតទាំងឡាយឬ?" ហើយ "ខ្ញុំជឿថា អាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថាន គួរតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ IAEA"។ គួរបញ្ជាក់ថា IAEA គឺជាអ្នកឃ្លាំមើលរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងវីយែន ដែលតាមដានកម្មវិធីនុយក្លេអ៊ែរ ដើម្បីធានាថាពួកគេមានសន្តិភាព៕