នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសថៃ

Narith | ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ ៥ ២៥

អន្តរជាតិ៖ នាថ្ងៃទី ១៦ ខែឧសភានេះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងគណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកស្រីនាយករដ្ឋមន្ត្រីថៃ កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ហើយលោកស្រីក៏នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមវៀតណាម-ថៃលើកទី៤ ផងដែរ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រីថៃ ចាប់តាំងពីលោកស្រីឡើងកាន់តំណែង ហើយក៏ជាលើកទីមួយរបស់មេដឹកនាំរដ្ឋាភិបាលថៃក្នុងរយៈពេល ១១ឆ្នាំ។ លើសពីនេះវាគឺជាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកដំបូងរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក្នុងរយៈពេល ១០ឆ្នាំ។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៧៦ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានរីកចម្រើនយ៉ាងខ្លាំងទាំងវិសាលភាព និងស៊ីជម្រៅ។ ពួកគេបានរក្សាទំនាក់ទំនងដ៏រឹងមាំ និងកម្រិតខ្ពស់នៃការទុកចិត្តខាងនយោបាយរវាងមេដឹកនាំ និងប្រជាជនរបស់ពួកគេ។ នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងសំខាន់សម្រាប់ការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងទ្វេភាគីនៅគ្រប់កម្រិត និងគ្រប់បណ្តាញទាំងអស់៕