រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ កាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំលោក ពូទីន និងលោកត្រាំ គឺមិនទាន់កំណត់នៅឡើយទេ

Narith | ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ ៥ ២៥

អន្តរជាតិ៖ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិកបាននិយាយថា កាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំដែលរំពឹងទុករវាងប្រធានាធិបតីអាម៉េរិកលោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin គឺមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយថា "បន្ទាប់ពីធ្វើការជាច្រើនខែទៅលើរឿងនេះ គឺគ្មានអ្វីដែលនឹងកើតឡើងទេរហូតដល់លោកប្រធានាធិបតី Trump បានអង្គុយនៅតុជាមួយលោក Vladimir Putin" ។ ខ្ញុំមិនទាន់ដឹងថាថ្ងៃណា ឬទីកន្លែងណានៅឡើយទេ ប៉ុន្តែវាពិតជាឱកាសតែមួយដែលអាចសម្រេចនូវសន្តិភាពបាន"។ កន្លងមក លោក Trump បាននិយាយថា វឌ្ឍនភាពក្នុងដំណើរការសន្តិភាពអ៊ុយក្រែននឹងអាស្រ័យលើថាតើលោកនឹងមានឱកាសនិយាយជាមួយលោក Putin ដោយផ្ទាល់ឬយ៉ាងណា។ តាមសម្ដីរបស់លោក Trump កិច្ចប្រជុំត្រូវធ្វើឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕