ក្នុងមួយឆ្នាំ អាហ្វហ្គានីស្ថានបាននាំចេញផ្លែឈើ និងផ្លែឈើក្រៀមចំនួន ៤៦៦,០០០ តោន

Narith | ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ការិយាល័យរបស់ឧបនាយករដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបាននិយាយថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ ប្រទេសអាហ្វហ្គានីស្ថានបាននាំចេញផ្លែឈើ និងផ្លែឈើក្រៀមចំនួន ៤៦៦,០០០ តោន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការិយាល័យបាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានបាននាំចេញផ្លែឈើ និងផ្លែឈើក្រៀមចំនួន ៤៦៦,០០០ តោនដែលមានតម្លៃ ៦៤៣ លានដុល្លារអាម៉េរិក។ ផ្លែទទឹម ផ្លែប៉ោម ទំពាំងបាយជូ ផ្លែល្វា ផ្លែទំពាំងបាយជូរក្រៀម អាល់ម៉ុន វ៉ាល់ណាត់ គ្រាប់ស្រល់ និងផ្លែព្រូន គឺជាផលិតផលកសិកម្មច្រើនបំផុតដែលអាហ្វហ្គានីស្ថានបាននាំចេញទៅកាន់ដៃគូពាណិជ្ជកម្មរបស់ខ្លួន រួមមានប្រទេសប៉ាគីស្ថាន ឥណ្ឌា អ៊ូសបេគីស្ថាន ទួរគី និងអារ៉ាប់រួម។ ផលិតផលកសិកម្ម អាហារកែច្នៃ វាយនភណ្ឌ ស្បែក គ្រឿងបន្លាស់អគ្គិសនី និងសម្ភារៈសំណង់ ស្ថិតក្នុងចំណោមទំនិញនាំចូល។ ទន្ទឹមនឹងនោះ ការនាំចេញសំខាន់ៗរបស់អាហ្វហ្គានីស្ថានរួមមាន ធ្យូងថ្ម គ្រាប់ស្វាយចន្ទី ផ្លែឈើស្រស់ និងក្រៀម កម្រាលព្រំធ្វើដោយដៃ និងត្បូងមានតម្លៃជាដើម៕