វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ទិន្នន័យផ្លូវការដែលចេញផ្សាយដោយធនាគារកណ្តាលរបស់ប្រទេសឥណ្ឌាបានបង្ហាញថា ក្នុងអំឡុងសប្តាហ៍ទី២ ខែឧសភា ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសនេះបានធ្លាក់ចុះពីចំនួន ២,០៧ ពាន់លានដុល្លារអាម៉េរិក មកនៅត្រឹម ៦៨៦,០៦ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ធនាគារកណ្តាលនៃប្រទេសឥណ្ឌាបាននិយាយនៅក្នុងព្រឹត្តិបត្រប្រចាំសប្តាហ៍របស់ខ្លួនថា បន្ទាប់ពីប្រាំបីសប្តាហ៍ជាប់ៗគ្នា នេះជាលើកទីមួយហើយដែលប្រាក់បម្រុង Forex របស់ប្រទេសឥណ្ឌាបានធ្លាក់ចុះ។ ខណៈដែលទ្រព្យសកម្មរូបិយប័ណ្ណបរទេសបានកើនឡើងពី ៥១៤ លានដុល្លារដល់ ៥៨១,១៧៧ ពាន់លានដុល្លារ ចំណែកទុនបម្រុងមាសបានថយចុះ ២,៥៤៥ ពាន់លានដុល្លារដល់ ៨១,៨២០ ពាន់លានដុល្លារ៕