សម្ដេចធិបតី សម្ដែងការពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និង ក្រសួងមហាផ្ទៃកម្ពុជា

Narith | ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៦ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និង ក្រសួង មហា ផ្ទៃ កម្ពុជា ដែលត្រូវបានពង្រឹង និង ពង្រីក ជាប់ជាប្រចាំ ។ 
ការសម្តែងនៅការពេញចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ខាងលេីនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ 
ក្នុងជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ លឿង តាមខ្វាង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញដោយសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបានសម្ដែងនូវក្ដីសោមនស្សចំពោះភាពរីកចម្រើននៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង កម្ពុជា, ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរមនុស្ស, បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនជាដើម។ បន្ថែមលើនេះ, ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តថា៖ ក្រសួងសន្តិសុខសាធារណៈវៀតណាម នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិសុខ, ស្ថិរភាព និង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេស ទាំងពីរ។ 
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ និងអរគុណឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៨០ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៥។
សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និង ក្រសួង មហា ផ្ទៃ កម្ពុជា ដែលត្រូវបានពង្រឹង និង ពង្រីក ជាប់ជាប្រចាំ ។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខសាធារណៈវៀតណាម ដែលបានចូលរួមចំណែកដល់ការកសាង ធនធាន មនុស្សកម្ពុជា តាមរយៈ ការ បណ្តុះបណ្តាល និង ពង្រឹង សមត្ថភាពដល់ សិក្ខាកាមកម្ពុជា ជាបន្តបន្ទាប់។
ជាមួយគ្នានេះ សម្ដេចធិបតី បានជំរុញលើកទឹកចិត្តដល់ក្រសួងទាំងពីរបន្តប្រពៃណី នៃកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេស កិច្ចសហការលើការងារបណ្ដុះបណ្ដាល, ការថែរក្សាសន្តិសុខ, ស្ថិរភាព និងការទប់ស្កាត់ ក៏ដូចជាការបង្ក្រាបបទល្មើសនានា ដើម្បីរួមចំណែកលើកកម្ពស់បន្ថែមទៀត ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕