សម្តេចធិបតី៖ការប្រែក្លាយតំបន់ស្រុកវាលវែងជាតំបន់អតីតសមរភូមិដ៏ក្ដៅគគុកឱ្យក្លាយមកជាតំបន់ អភិវឌ្ឍន៍ គឺកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន

Narith | ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៧ ៥ ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា ការប្រែក្លាយតំបន់ស្រុកវាលវែងជាតំបន់អតីតសមរភូមិដ៏ក្ដៅគគុកឱ្យក្លាយមកជាតំបន់ អភិវឌ្ឍន៍ គឺពិតណាស់កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រមោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រែក្លាយតំបន់ស្រុកវាលវែង ដែលមានសក្ដានុពលស្រាប់ ជាតំបន់អតីតសមរភូមិដ៏ក្ដៅគគុក ឱ្យក្លាយមកជាតំបន់អភិវឌ្ឍន៍ គឺពិតណាស់ កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកើតចេញពីកត្តាសុខសន្តិភាព ក្រោយគោលនយោបាយដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនបើគ្មានគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនទេ ទីកន្លែងនេះ នៅតែជាកន្លែង កប់ចោលដដែល ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បរិវេណសាលានៃស្រុកវាលវែងនេះ ដែលកាលពីមុនជាកន្លែង សង្គ្រាម ទីរហោស្ថាន ប៉ុន្តែបច្ចុប្បន្នប្រែក្លាយជាកន្លែងអប់រំ ជាកន្លែងកសាងធនធានមនុស្ស ជាទីតាំង ធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ត្រូវអរគុណសន្តិភាព ដឹងគុណសន្តិភាព ព្រោះបើមិនមាន សន្តិភាពទេ តំបន់ប្រមោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនអាចក្លាយជាកន្លែងបណ្ដុះបណ្ដាល  ធនធានមនុស្សសម្រាប់បន្តវេនកសាងប្រទេសដូចថ្ងៃនេះនោះទេ។ កាលពីម្ភៃឆ្នាំមុន  តំបន់វាលវែងជា  កន្លែងរហោឋាន តំបន់សង្គ្រាម តំបន់ដែលសម្បូរដោយសំណល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ សន្តិភាព បានប្រែក្លាយតំបន់នេះជាតំបន់អភិវឌ្ឍន៍ មានសាលា មានផ្សារ មានភូមិឋាន មានមនុស្សរស់នៅកុះករ ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អត្ថន័យ «អរគុណសន្តិភាព» និង«នយោបាយឈ្នះ ឈ្នះ» ពិតប្រាកដ ទាល់តែសួរពលរដ្ឋអ្នកនៅវាលវែង ខេត្តពោធិ៍សាត់ ព្រោះអ្នកនៅទីនេះ ធ្លាប់ហែលកាត់សង្គ្រាម ឆ្អែតឆ្អន់។
 « អ្នកខ្លះចំអកឱ្យ អរគុណសន្តិភាព តែមកសួរនៅទីនេះ មើលទឹកដីនៅទីនេះ ហើយនឹកឡើងវិញ នូវអតីតកាល បានយើងគួរឱ្យអរគុណសន្តិភាពទាំងអស់គ្នា ដែលយើងអង្គុយនៅទីនេះ ជិះឡានអត់ពិបាក មធ្យោបាយធ្វើដំណើរអត់ពិបាក ចេញទៅវិញក៏មិនដេកផ្លូវ ហើយចេញទៅវិញក៏មិនព្រួយពីរឿងថា តើតំបន់នេះកូនយើងទៅយ៉ាងម៉េច? ដូចកាលនៅក្នុងសង្រ្គាម នេះគឺជាផលនៃសន្តិភាពដែលយើង បានទាំងអស់គ្នា។ យើងគិតថាប្រែប្រួលតិចតួចមិនអីទេ អ៊ីចឹងបានន័យថាកន្លែងនេះ កន្លែងដែលកំពុង វ៉ៃគ្នាក្តៅនេះ ក្លាយជាទីវាលមួយ ជាសាលារៀនមួយ ហេដ្ឋារចនាសម្ព័ន្ធមិនចាញ់សាលានៅទីរួមខេត្ត គឺដោយសារកត្តានេះឯង ទី២ គឺនយោបាយឈ្នះឈ្នះ សន្តិភាពហើយគឺនយោបាយឈ្នះឈ្នះ ការធានា៣ គឺការធានាអាយុជីវិត ធានាទ្រព្យសម្បត្តិ ធានាតួនាទី អ៊ីចឹងសិទ្ធសេរីភាព គ្មានការចាប់ចង »៕