អភិបាលខេត្តស្វាយរៀងអញ្ជើញម្ពោធព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តល្ងើន ស្ថិតនៅឃុំដូនស ស្រុកស្វាយជ្រំ

009 | ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2025

ស្វាយរៀង៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណអភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីម្ពោធព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តល្ងើន ស្ថិតនៅឃុំដូនស ស្រុកស្វាយជ្រំ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក/សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុកស្វាយជ្រំ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត និងប្រជាពលរដ្ឋចូលរួមសរុបប្រមាណ៥៥០នាក់។

ឯកឧត្តមអភិបាលខេត្តបានកោតសសើរចំពោះសមិទ្ធផលជាច្រើន និងបរិស្ថានដ៏ស្រស់ស្អាតក្នុងវត្តល្ងើន ដែលកើតមានឡើងដោយសារតែការរួបរួមសាមគ្គី ក្នុងទឹកចិត្ត ជ្រះថ្លា ជំនឿ និងការគោរពប្រណិប័ត៍ដ៏ជ្រាលជ្រៅក្នុងវិស័យព្រះពុទ្ធសាសនា ។ ទន្ទឹមនេះ ឯកឧត្ដមបានថ្លែងនូវអំណរព្រះគុណ ចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ជាពិសេស ក្នុងនាមអាជ្ញាធរខេត្ត សូមគោរពថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ឯកឧត្តម លោកជំទាវ ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមកសាងនូវទីអារាម និងសមិទ្ធផលផ្សេងៗទៀត នៅក្នុងវត្តល្ងើន រួមទាំង ព្រះវិហារដែលបានជួសជុលកែលម្អ ក្រោមការដឹកនាំរបស់ព្រះវិសុទ្ធិញ្ញាណ មុំ សយ

ដោយបានចំណាយថវិកាសាងសង់ ប្រមាណជាង មួយសែនដុល្លារ ហើយត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។

ឯកឧត្តមបន្តថា សមិទ្ធផលដែលកើតឡើងនៅទីនេះ ពិតណាស់គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម របស់យើងគឺសម្តេចតេជោ ប្រធានព្រឹទ្ធសភាហើយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្ដមអភិបាលខេត្តបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនូវចំនុចមួយចំនួនដូចខាងក្រោម៖

១. សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បី អនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។

២. នៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាសូមជួយអប់រំ ផ្សព្វផ្សាយ អំពីការគោរពច្បាប់ចរាចរណ៍ផលប៉ះពាល់នៃការប្ប្រើប្រាស់គ្រឿងញៀនជាដេីម។

៣.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេស សមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។

៣.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវតែបន្តបង្កើនការយកចិត្តទុកដាក់ឲ្យបាន កាន់តែសកម្មថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើស គ្រឿងញៀន ចរាចរ ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់ នៅ មូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរគ្រប់ពេលវេលា និង គ្រប់កាលៈទេសៈ ។

នៅក្នុងោកាសនោះដែរ សប្បុរសជនបានចូលរួមឧបត្ថម្ភដល់ យាយជី តាជី ១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១០.០០០៛,ប្រជាពលរដ្ឋ ៤០០នាក់ ក្នុងម្នាក់ៗ សារុង ១ និងថវិកា ១០.០០០៛,ជូនសាលាស្រុកស្វាយជ្រំ ៥០០.០០០៛,ជូនគណបក្សស្រុកស្វាយជ្រំ ៥០០.០០០៛,ជូនអធិការដ្ឋាននគរបាលស្រុក ផ្នែកសឹករងស្រុក និងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ក្នុង ១អង្គភាព ២០០.០០០៛,ជូនរដ្ឋបាលឃុំដូនស ២០០.០០០៛,ជូនគណបក្សឃុំដូនស ២០០.០០០៛,ជូនមណ្ឌលសុខភាពដូនស ២០០.០០០៛ និងថវិកាឯកឧត្តមអភិបាលខេត្តប្រគេនបច្ច័យចូលបុណ្យនិងកសាងវត្តចំនួន៥,០០០,០០០រៀល៕ លោក វណ្ណៈស្វាយរៀង