សត្វទន្សោងគោព្រៃជិត២០ក្បាល បាននាំឱ្យទៅរស់នៅ តំបន់ព្រៃសុវត្ថិភាព ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

Narith | ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី១៨ឧសភា២០២៥   

ខេត្តស្ទឹងត្រែង.ក្រុមអង្គការអភិរក្សសត្វព្រៃសៀមប៉ាង និង ក្រុមហ៊ុនរ៉ាយស្សីងហ្វីនិច សហការជាមួយ កម្លាំងមានសមត្ថកិច្ច ចម្រុះ ខេត្តស្ទឹងត្រែង បានប្រើ ឧទ្ធម្ភាគចក្រ ហោះកៀងសត្វទន្សោង គោ ព្រៃបានចំនួន ១៦ក្បាល យកទៅឲ្យរស់នៅ ក្នុងតំបន់មានសុវត្ថិភាព នៅទីតាំងអភិរក្សសត្វព្រៃ ក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងវិញ។

ក្នុងសកម្មភាពបញ្ជូនសត្វទន្សោងគោព្រៃចំនួន ១៦ ក្បាល ទៅរស់នៅតំបន់សុវត្ថិភាពសត្វព្រៃស្រុកសៀមប៉ាងកាលពីថ្ងៃទី  ១៦,១៧ខែឧសភាឆ្នាំ ២០២៥  លោកទុំនីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត តំណាងឲ្យក្រុមការងារអភិរក្សសត្វព្រៃបានបញ្ជាក់ថា៖ កាលពី ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានរាយការណ៍មកថាបាន ឃើញហ្វូងសត្វទន្សោងគោព្រៃជាសត្វកម្រនៅក្នុងព្រៃរេចរឹលមួយកន្លែងក្នុងភូមិសាស្រ្តក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចតាយ ចាង ក្រុមហ៊ុន TSMW និងក្រុមហ៊ុនសៀម៉ុន ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ។ 
លោកបន្តថា ៖ យោងតាមការប៉ាន់ស្មានសត្វនេះមានប្រមាណពី ១៥ ទៅ ២០ក្បាល ពួកវា កំពុងរងការគំរាមកំហែងតាមរយៈការបរបាញ់ និង ដាក់អន្ទាក់ ពីសំណាក់ជនខិលខូច។ 
លោកថា៖នៅក្នុងខែមេសា កាលពីឆ្នាំ២០២៤ បានជួបប្រទះ ករណីបាញ់សម្លាប់សត្វទន្សោងចំនួនពីរក្បាល ដោយព្រលះយកតែសាច់ ទុកស្បែក និងឆ្អឹងនៅនឹងកន្លែង។
បន្ទាប់មក នៅចុងខែមេសា ឆ្នាំ២០២៤ អង្គការ
អភិរក្សសត្វព្រៃសៀមប៉ាង បានសុំកិច្ចសហការចុះល្បាតការពារហ្វូងសត្វទន្សោងទាំងនេះដើម្បីធានាសុវត្ថិភាព ដោយមានការចូលរួមពីមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះល្បាតការពារជាប្រចាំរៀងរាល់ថ្ងៃ។ 
      លោកបន្តថា ដោយសារការគំរាមកំហែងនៅតែបន្ត ឯការល្បាតគឺមិនអាចបន្តយូរទៅទៀត អង្គការអភិរក្សសត្វព្រៃសៀមប៉ាង នឹងហ៊ុនរ៉ាយស្ស៊ីងហ្វីនិក បានស្នើសុំកម្លាំងនិងកិច្ចសហប្រតិបត្តិការមករដ្ឋបាលខេត្ត ដើម្បី ប្រើយុទ្ធសាស្ត្រកៀងចាប់យក សត្វទន្សោងគោព្រៃទាំង នេះ ទៅកាន់ដែនជម្រកសត្វព្រៃសៀមប៉ាង វិញ។
     ជាក់ស្ដែង ក្នុងខែកុម្ភៈដល់ខែមេសា ២០២៥ ប្រតិបត្តិការកៀងសត្វទន្សោងបានចាប់ផ្តើម ដោយបានអនុវត្តចំនួនបីលើកដោយប្រើប្រាស់កម្លាំងមនុស្សជាង ៥០នាក់ ចុះកៀងសត្វចូលក្នុងទ្រុង។ 
   ប្រតិបត្តិការនេះ គឺមិនទទួលបាននូវលទ្ធផលនោះទេ ហើយជាថ្មីម្តងទៀត ក្រុមការងារបានរិះរកនូវយុទ្ធសាស្ត្រថ្មីដើម្បីបន្តកៀងចាប់សត្វទន្សោង ដោយប្រើឧទ្ធម្ភាគចក្រហោះដេញពីលើអាកាស ឯមនុស្សដេញពីខាងក្រោម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កៀងចាប់បានចំនួន ៨ ក្បាល (ញីទាំង ៨ ក្បាល)
- ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កៀងចាប់បានចំនួន ៣ ក្បាល (ឈ្មោលទាំង ៣ ក្បាល)
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កៀងចាប់បានចំនួន ៥ ក្បាល (ញី ៣ក្បាល)សរុបប្រតិបត្តិការ ៣ ថ្ងៃ កៀងចាប់បានចំនួន ១៦ ក្បាល (ញី ១១ក្បាល) ។ 

សូមបញ្ជាក់ថា ដោយ មាន ស្ថានភាពទឹកភ្លៀងជោគជាំ ហ្វូងសត្វដែលនៅសេសសល់មានការផ្អើលខ្លាំង រួមទាំងថវិកាមានកម្រិត ក្រុមការងារសម្រេចផ្អាកប្រតិបត្តិការមួយរយៈសិន រងចាំចុងឆ្នាំនឹងបន្តប្រតិបត្តិការទៀត ហើយ ក្រុមការងារចម្រុះដែលរួមមានមន្ត្រីព្រៃឈើ មន្ត្រីបរិស្ថាន និងកងរាជអាវុធហត្ថខេត្ត នឹងបន្តធ្វើសកកម្មល្បាតជាអចិន្ត្រៃយ៍ដើម្បីការពារហ្វូងទន្សោងដែលនៅសេសសល់ នេះ ។
   ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋនៅឃុំភ្លុកនិងឃុំស្រែគរសំណូមពរឲ្យក្រុមការងារចម្រុះអភិរក្សសត្វព្រៃកៀងងយកសត្វខ្ទីងចំនួន៨  ក្បាលដែលកំពុងរស់នៅក្នុងភូមិសាស្ត្រទឹកដីឃុំភ្លុកនិងឃុំស្រែគរយកទៅឲ្យរស់នៅតំបន់សុវត្ថិភាពនោះផងដែរ៕