ឥណ្ឌូនេស៊ី បង្កើនការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុតសម្រាប់ភ្នំភ្លើង Lewotobi Laki-laki

Narith | ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៩ ៥ ២៥

អន្តរជាតិ៖  ទីភ្នាក់ងារតាមដានភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្កើនកម្រិតប្រកាសអាសន្ននៃភ្នំភ្លើង Lewotobi Laki-laki ដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីវាបានផ្ទុះឡើងចំនួន ៨ ដងកាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ភ្នំភ្លើង Lewotobi Laki-laki មានទីតាំងស្ថិតនៅលើកោះ Flores នៃភាគខាងកើតឥណ្ឌូនេស៊ី បានផ្ទុះជះផេះឡើងទៅលើអាកាសកម្ពស់ចន្លោះពី ៣ គីឡូម៉ែត្រ ដល់ ៥ គីឡូម៉ែត្រ កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា។ បើតាមលោកប្រធានទីភ្នាក់ងារតាមដានភ្នំភ្លើងរបស់ឥណ្ឌូនេស៊ីបានបញ្ជាក់ថា "ការវិភាគរបស់យើង បានបង្ហាញថាសកម្មភាពភ្នំភ្លើង Lewotobi Laki-laki នៅតែស្ថិតក្នុងកម្រិតខ្ពស់"។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះ ភ្នំភ្លើង Lewotobi Laki-laki បានផ្ទុះសាជាថ្មី ដោយជះផេះទៅលើអាកាសជាង ១,២គីឡូម៉ែត្រ ប៉ុន្តែមកទល់នឹងពេលនេះនៅមិនទាន់មានការចេញបញ្ជាឱ្យជម្លៀសប្រជាជននៅឡើយទេ រីឯជើងហោះហើរនៅតែដំណើរការជាធម្មតា៕