វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៩ ៥ ២៥
អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសហុងគ្រីបាននិយាយថា អ៊ុយក្រែន ដែលជាប្រទេសពុករលួយបំផុតរបស់អឺរ៉ុប មិនអាចចូលសហភាពអឺរ៉ុបបានទេ ព្រោះវានឹងក្លាយទៅជាប្រភពនៃឧក្រិដ្ឋកម្មសម្រាប់សមាជិកដទៃទៀតនៃសហគមន៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសកម្មជននៃបក្ស Fidesz - Hungarian Civic Alliance ថា "អ៊ុយក្រែនគឺជាប្រទេសពុករលួយបំផុតនៅអឺរ៉ុប ហើយស្ថិតក្នុងស្ថានភាពនៃសង្រ្គាម។ ប្រសិនបើយើងទទួលយកពួកគេទៅសហភាពអឺរ៉ុប វានឹងក្លាយជាកន្លែងលាក់បាំងនៃក្រុមម៉ាហ្វីយ៉ាអ៊ុយក្រែន"។ លោកក៏បានព្រមានផងដែរថា ការចូលជាសមាជិកសហភាពអឺរ៉ុបយ៉ាងប្រញាប់ប្រញាល់របស់អ៊ុយក្រែន នឹងនាំទៅរកការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ជាមួយរុស្ស៊ី។ លោកបានបន្តថា "ពួកគេចង់ជំរុញអ៊ុយក្រែនឆ្ពោះទៅរកការចូលជាសមាជិកសហភាពអឺរ៉ុប និងពួកយើង ឆ្ពោះទៅរកសង្រ្គាមរវាងសហភាពអ៊ុយក្រែន-សហភាពអឺរ៉ុបជាមួយរុស្ស៊ី" ដោយ អ៊ុយក្រែនក៏មិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប "ក្នុងទិដ្ឋភាពណាមួយឡើយ"៕