ប្រមុខបក្សគូសបញ្ជាក់ពីដំណោះស្រាយចំនួនបួន ដែលជាសសរស្តម្ភរបស់ប្រទេសវៀតណាម

Narith | ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៩ ៥ ២៥

អន្តរជាតិ៖ អគ្គលេខាបក្សលោក To Lam បានពណ៌នាអំពីសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីសមាហរណកម្មអន្តរជាតិ សេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍន៍វិស័យឯកជន និងសេចក្តីសម្រេចចិត្តលេខ ៦៦ ស្តីពីការបង្កើតច្បាប់ និងការត្រួតពិនិត្យការអនុវត្តច្បាប់ជា "សសរស្តម្ភទាំងបួន" ដើម្បីជួយប្រទេសឱ្យឈានឡើងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ថ្លែងមតិក្នុងសន្និសីទថ្នាក់ជាតិនៅទីក្រុងហាណូយ នាថ្ងៃទី ១៨ ឧសភា ស្តីពីការផ្សព្វផ្សាយ និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៦ និង ៦៨ មេដឹកនាំបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញវៀតណាមទៅកាន់យុគសម័យថ្មី ពោលគឺការអភិវឌ្ឍវិបុលភាព និងកម្លាំង។ ការចូលរួមមានដូចជា ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងរណសិរ្សមាតុភូមិវៀតណាម។ សមមិត្តដែលចូលរួមសន្និសីទមានមកពីទីកន្លែងផ្សេងៗ សមាជិកបក្ស កម្មាភិបាល អតីតយុទ្ធជន និងបងប្អូនជនរួមជាតិទូទាំងប្រទេស។ យើងកំពុងមើលឃើញការផ្លាស់ប្តូរសកលលោកយ៉ាងជ្រាលជ្រៅដែលមិនធ្លាប់មានពីមុនមកនៅក្នុងភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរដ៏សំខាន់នៃមជ្ឈមណ្ឌលសេដ្ឋកិច្ច រួមជាមួយនឹងការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងបញ្ហាប្រឈមដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល និងទាំងសន្តិសុខប្រពៃណី។ ការផ្លាស់ប្តូរទាំងនេះបង្ហាញទាំងបញ្ហាប្រឈម និងឱកាសសម្រាប់ប្រជាជាតិទាំងអស់៕