សូមគោរពជម្រាបជូនថា នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«យល់ដឹងពីវិធីបន្សាប និងព្យាបាលអ្នកញៀនគ្រឿងញៀន»។ តើគ្រឿងញៀនបង្កផលប៉ះពាល់អ្វីខ្លះដល់អ្នកប្រើប្រាស់? តើធ្វើដូចម្ដេចទើបអាចបន្សាប ឬផ្ដាច់គ្រឿងញៀនបាន? លោក ហង្ស ប្រសើរ អនុប្រធានមជ្ឈមណ្ឌលស្ដារនីតិសម្បទា និងព្យាបាលអ្នកញៀនគ្រឿងញៀន(DTA)នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់លោកអ្នកជុំវិញប្រធានបទនេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨ ។
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!