វិទ្យុជាតិកម្ពុជា ៖
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិត នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ដែល បានវិនិយោគនិងសាងសង់ដោយសហគ្រាស ខនស៍ គ្រុប ក្នុងប្រទេសកម្ពុជា។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គ្រប់ជាន់ថ្នាក់ និងការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិក គ្រុប ធ្វើឱ្យគម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ និងដាក់ឱ្យដំណើរការផលិតដោយកំណត់នូវស្តង់ដាថ្មី សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសកម្ពុជា-ចិន និងរួម បញ្ចូលកម្លាំងថាមពលវិជ្ជមានក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ កម្ពុជា។
សហគ្រាស ខនស៍ គ្រុប គឺជាសហគ្រាសឧស្សាហកម្មឈានមុខគេ ក្នុងវិស័យឧស្សាហកម្មសម្ភារៈសំណង់ប្រកាន់ ខ្ជាប់នូវទស្សនៈ - បង្កើតទីកន្លែងរស់នៅសម្រាប់មនុស្សជាតិ នាពេលអនាគត និងបានចូលរួមយ៉ាងសកម្មក្នុង ការឆ្លើយតបនឹងគំនិតផ្តួចផ្តើម -ផ្លូវមួយខ្សែក្រវាត់មួយ» ជួយជំរុញការអភិវឌ្ឍជាតិ-អន្តរជាតិ ប្រកបដោយប្រសិទ្ធ ភាព បង្កើតខ្សែក្រវាត់បៃតង និងបន្តពន្លឿនវិស័យឧស្សាហកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងវិស័យអចលនទ្រព្យ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនស៊ីម៉ងត៍ប្រទេសចិន មានការវិនិយោគធំជាងគេនៅក្រៅប្រទេស ដែលជំរុញកិច្ចសហ ប្រតិបត្តិការក្នុងតំបន់ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនស៊ីម៉ងត៍ ខនស៍ បានវិនិយោគប្រមាណ ៤៨០លាន ដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា បង្កើតឱកាសការងារក្នុងស្រុកជិត ១០០០កន្លែង និងជាប្រយោលប្រមាណ ៣០០០ កន្លែង ហើយបានក្លាយជារោងចក្រផលិតស៊ីម៉ងត៍ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា៕