សម្ដេចធិបតី៖ កម្ពុជាបានក្លាយខ្លួនពីប្រទេសដែលធ្លាប់នាំចូលស៊ីម៉ង់ ទៅជាប្រទេសដែលនាំចេញស៊ីម៉ង់បានជាង ៣លានតោនក្នុងមួយឆ្នាំៗ

Chuon Bona | ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2025

សម្ដេចធិបតី៖ កម្ពុជាបានក្លាយខ្លួនពីប្រទេសដែលធ្លាប់នាំចូលស៊ីម៉ង់ ទៅជាប្រទេសដែលនាំចេញស៊ីម៉ង់បានជាង ៣លានតោនក្នុងមួយឆ្នាំៗ

វិទ្យុជាតិកម្ពុជា ៖

 

កំពង់ស្ពឺ៖ ការមានប្រសាសន៍របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិត នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ។

រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ដែល បានវិនិយោគនិងសាងសង់ដោយសហគ្រាស ខនស៍ គ្រុប ក្នុងប្រទេសកម្ពុជា។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គ្រប់ជាន់ថ្នាក់ និងការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិក គ្រុប ធ្វើឱ្យគម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ និងដាក់ឱ្យដំណើរការផលិតដោយកំណត់នូវស្តង់ដាថ្មី សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសកម្ពុជា-ចិន និងរួម បញ្ចូលកម្លាំងថាមពលវិជ្ជមានក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ កម្ពុជា។

សហគ្រាស ខនស៍ គ្រុប គឺជាសហគ្រាសឧស្សាហកម្មឈានមុខគេ ក្នុងវិស័យឧស្សាហកម្មសម្ភារៈសំណង់ប្រកាន់ ខ្ជាប់នូវទស្សនៈ - បង្កើតទីកន្លែងរស់នៅសម្រាប់មនុស្សជាតិ នាពេលអនាគត និងបានចូលរួមយ៉ាងសកម្មក្នុង ការឆ្លើយតបនឹងគំនិតផ្តួចផ្តើម -ផ្លូវមួយខ្សែក្រវាត់មួយ» ជួយជំរុញការអភិវឌ្ឍជាតិ-អន្តរជាតិ ប្រកបដោយប្រសិទ្ធ ភាព បង្កើតខ្សែក្រវាត់បៃតង និងបន្តពន្លឿនវិស័យឧស្សាហកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងវិស័យអចលនទ្រព្យ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនស៊ីម៉ងត៍ប្រទេសចិន មានការវិនិយោគធំជាងគេនៅក្រៅប្រទេស ដែលជំរុញកិច្ចសហ ប្រតិបត្តិការក្នុងតំបន់ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនស៊ីម៉ងត៍ ខនស៍ បានវិនិយោគប្រមាណ ៤៨០លាន ដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា បង្កើតឱកាសការងារក្នុងស្រុកជិត ១០០០កន្លែង និងជាប្រយោលប្រមាណ ៣០០០ កន្លែង ហើយបានក្លាយជារោងចក្រផលិតស៊ីម៉ងត៍ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា៕

សម្ដេចធិបតី៖ កម្ពុជាបានក្លាយខ្លួនពីប្រទេសដែលធ្លាប់នាំចូលស៊ីម៉ង់ ទៅជាប្រទេសដែលនាំចេញស៊ីម៉ង់បានជាង ៣លានតោនក្នុងមួយឆ្នាំៗ