លោក Xi និយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធកាត់បន្ថយភាពក្រីក្រជាមួយបណ្តាប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)

Narith | ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២០ ៥ ២៥

អន្តរជាតិ៖ លោក Xi Jinping ប្រធានាធិបតីចិនបាននិយាយថា រដ្ឋាភិបាលចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកបទពិសោធកាត់បន្ថយភាពក្រីក្រជាមួយបណ្តាប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក Xi បាននិយាយនៅក្នុងសារមួយទៅកាន់អ្នកចូលរួមក្នុងវេទិកា SCO ស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពថា "ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយភាគីនីមួយៗ ដើម្បីចែករំលែកនូវបទពិសោធក្នុងការដោះស្រាយភាពក្រីក្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែមានភាពប្រសើរឡើង"។ លោក Xi បានបញ្ជាក់ថា ទីក្រុងប៉េកាំង នឹងខិតខំជួយប្រទេសជាច្រើនទៀត "ដើរតាមគន្លងនៃការលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្របតាមលក្ខណៈជាក់លាក់របស់ជាតិ"។ លោកក៏បានកត់សម្គាល់ថា ការកែលម្អសុខុមាលភាពរបស់ប្រជាជនគឺជា "បញ្ហាប្រឈមសកល និងជាគោលដៅរួមសម្រាប់ប្រជាជាតិទាំងអស់"។ វេទិកាស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពបានចាប់ផ្តើមនៅថ្ងៃអង្គារនេះ នៅមជ្ឈមណ្ឌលរដ្ឋបាល ភាគពាយព្យប្រទេសចិន។ វេទិកានេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការ SCO ស្តីពីអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ រួមជាមួយនឹងអាជ្ញាធរក្នុងតំបន់៕