ហ្វាំងឡង់ នឹងយកទ្រព្យសម្បត្តិរុស្ស៉ីដែលបានបង្កកនៅអឺរ៉ុប មកទិញគ្រាប់រំសេវសម្រាប់ផ្តត់ផ្គង់ឱ្យអ៊ុយក្រែន

Narith | ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២០ ៥ ២៥

អន្តរជាតិ៖ ក្រសួងការពារជាតិហ្វាំងឡង់បាននិយាយថា ប្រទេសហ្វាំងឡង់នឹងផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន ដែលគិតជាទឹកប្រាក់ចំនួន ១០១,៣៥លានដុល្លារ ដោយយកចេញពីទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលត្រូវសហភាពអឺរ៉ុបបានបង្កក ក្រោយការចាប់ផ្តើមសង្រ្គាមឈ្លានពាន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់បានបញ្ជាក់ថា "យើងអាចចរចាផ្តល់មូលនិធិបន្ថែមសម្រាប់ការគាំទ្ររបស់ហ្វាំងឡង់ចំពោះអ៊ុយក្រែន។ សម្ភារៈដែលត្រូវទិញ គឺទិញពីឧស្សាហកម្មហ្វាំងឡង់ ដូច្នេះវាអាចជំរុញការងារក្នុងស្រុក ហើយអាចបញ្ជូនទៅអ៊ុយក្រែន ដើម្បីការពារប្រទេសរបស់ពួកគេបាន"។ គួរបញ្ជាក់ថា កាលពីឆ្នាំមុនគណៈកម្មការអឺរ៉ុបបានសម្រេចចិត្តថា ទ្រព្យសម្បត្តិរុស្ស៉ីដែលត្រូវបានបង្កក អាចយកមកប្រើប្រាស់ដើម្បីគាំទ្រដល់វិស័យយោធាអ៊ុយក្រែន តាមរយៈមូលនិធិគ្រប់គ្រងដោយសហភាពអឺរ៉ុប។ សហភាពអឺរ៉ុប បានប៉ាន់ស្មានថា ទ្រព្យសកម្មរបស់រុស្ស៉ីដែលបានបង្កកមានចំនួនប្រហែល ៣០០ពាន់លានដុល្លារ ដោយភាគច្រើនវាជាទម្រង់នៃមូលបត្របំណុលរបស់រដ្ឋាភិបាល ដែលធនាគារកណ្តាលរុស្ស៉ី រក្សាទុកជាទុនបម្រុង៕