សូមគោរពជម្រាបជូនថា នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ស្វែងយល់ពីតួនាទីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។ តើអ្វីទៅជា«ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»? រហូតមកដល់ពេលនេះ តើកិច្ចការងារនេះមានវឌ្ឍនភាពល្អប្រសើរកំរិតណា? ចុះ«មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» មានតួនាទីភារកិច្ចអ្វីខ្លះ និងសំខាន់យ៉ាងណាក្នុងដំណើរការដោះស្រាយវិវាទ? ឯកឧត្ដម សុខ បូរ៉ា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជាប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃក្រសួងយុត្តិធម៌ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ បស់លោកអ្នកជុំវិញប្រធានបទនេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨។
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំតាមដានស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!