សម្តេចប៉ាប Leo XIV ត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាស្តីពីអ៊ុយក្រែន

Narith | ថ្ងៃទី 21 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២១ ៥ ២៥
អន្តរជាតិ៖ តាមបណ្តាញសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ីតាលីបានឱ្យដឹងថា សម្តេចប៉ាប Leo XIV នឹងនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃការចរចាស្តីពីអ៊ុយក្រែននៅទីក្រុងវ៉ាទីកង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ សេចក្តីថ្លែងការណ៍បាននិយាយថា "លោកស្រី Giorgia Meloni បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចប៉ាប Leo XIV ដែលបានពិភាក្សាអំពីជំហានបន្ទាប់ដែលត្រូវធ្វើដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងក្នុងប្រទេសអ៊ុយក្រែន។ សម្តេចប៉ាប បានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់គាត់ក្នុងការរៀបចំកិច្ចពិភាក្សាបន្ទាប់នៅទីក្រុងវ៉ាទីកង់"។ គួរបញ្ជាក់ថា សម្តេចប៉ាប Leo XIV បានហៅភាគីទាំងពីរឱ្យមកជួបទល់មុខគ្នា ដោយបានបន្ថែមថា សម្តេចបានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើឱ្យអស់ពីសមត្ថភាពដើម្បីសម្រួលដល់ការចរចាមួយនេះ៕