សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រនិងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំចំពោះការពង្រឹងសមត្ថភាព គុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព

Narith | ថ្ងៃទី 21 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ៥២ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រនិងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំចំពោះការពង្រឹងសមត្ថភាព គុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព ដើម្បីធានាបានប្រសិទ្ធភាពក្នុងការអប់រំ។

ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ ក្នុងការប្រែក្លាយគរុកោសល្យទាំង២៥ទៅជាមជ្ឈមណ្ឌលឧត្តមភាព ក្នុងការបណ្តុះបណ្តាលនិងវិក្រិតការគ្រូបង្រៀនគ្រប់កម្រិត គឺដើម្បីធានានូវគុណភាពឧត្តមភាពឆ្លើយតបទៅក្នុងការអប់រំក្នុងបរិបទថ្មី ខណៈចំណុចនេះ សម្តេច គាំទ្រ១០០ភាគរយ ព្រោះការអប់រំសំខាន់បំផុតគឺគ្រូ ដែលការអប់រំគឺមានគ្រូនិងសិស្ស ការគាំទ្រពីសហគមន៍ ឪពុក ម្តាយ ក៏ជាការចាំបាច់ ប៉ុន្តែគុណភាពអាស្រ័យលើគ្រូនិងសិស្ស។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កម្មវិធីសិក្សា ឧបករណ៍សម្ភារៈទាំងអស់ អាចអភិវឌ្ឍន៍ឬប្រើប្រាស់ដោយប្រសិទ្ធភាព ទាល់តែគ្រូមានសមត្ថភាព។ បន្ថែមពីនេះទៀត សាលាមួយដែលមានលក្ខណៈទំនើបយ៉ាងណាក្តី បើគ្រូមិនចេះប្រើឬបង្រៀនយ៉ាងណា ក៏មិនអាចឆ្លើយតបបាននោះដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ទោះរៀននៅក្រោមដើមឈើ ប្រសិនបើមានគ្រូល្អ ប្រហែលជាសិស្សអាចមានសមត្ថភាព ខ្ពស់ជាងរៀននៅសាលាឬអគារថ្ម ដែលគ្រូមិនមានសមត្ថភាព ដែលនេះគឺជាកត្តាជាក់ស្តែង ដូច្នេះការបណ្តុះបណ្តាលគ្រូជាកិច្ចការសំខាន់។
« អ៊ីចឹងចីរភាពត្រូវគិតគូរអំពីបរិមាណនិងគុណភាព តែការដោះស្រាយបរិមាណយ៉ាងណាមិនអាចឱ្យធ្វើនូវក្នុងការលះបង់នូវគុណភាពនោះទេសម្រាប់គ្រូនេះជាការចាំបាច់ យើងសុខចិត្តប្រឈមនៃការពង្រីកគ្រូមានល្បឿនតិចចុះ ជាជាងយើងចាប់ផ្តើម ចង់បានបរិមាណបំពេញគ្រប់សាលាចេះតែចាប់ដាក់ឱ្យបង្រៀនអត់កើតទេ។ ពីមួយថ្ងៃទៅមួយថ្ងៃសិស្សទទួលអ្វី? សិស្សទទួលនូវគុណភាព ការអប់រំត្រឹមត្រូវអ៊ីចឹងចំណុចនេះសំខាន់»។
សូមបញ្ជាក់ថា គ្រូបង្រៀនគឺជា ភ្នាក់ងារដ៏សំខាន់ ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ការបង្កើនគុណភាព និងឧត្តមភាពរបស់គ្រូបង្រៀនគឺជាកត្តាគន្លឹះ ដោយក្រសួងបាននិងកំពុង អនុវត្តកំណែទម្រង់សាលាគរុកោសល្យ ក្នុងទិសដៅប្រែក្លាយសាលាគរុកោសល្យឱ្យទៅជា មជ្ឈមណ្ឌលឧត្តមភាព ក្នុងការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន៕