ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងឱ្យកសិករសិក្សា បទពិសោធដាំដំណាំទុរេនដើម្បីបង្កើនប្រាក់ចំណូលកែប្រែជីវភាព

Narith | ថ្ងៃទី 21 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី២១ ឧសភាឆ្នាំ២០២៥

          ខេត្តស្ទឹងត្រែង-ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានណែនាំទៅកសិករដែលមានផ្ទៃដីនិងមានប្រភពទឹកគ្រប់គ្រាន់សូមសហការជាមួយមន្ត្រីកសិកម្ម ដែលកំពុងបម្រើការងារនៅតាមឃុំនីមួយៗសិក្សាយកបច្ចេកទេសដាំដំណាំហូបផ្លែឱ្យបានលទ្ធផលល្អជាពិសេសដំណាំទុរេន។

      ក្នុងឱកាសចុះពិនិត្យដំណាំឈើនៅសង្កាត់ស្ទឹងត្រែងក្រុងខេត្តស្ទឹងត្រែងថ្ងៃទី២១ ឧសភាឆ្នាំ២០២៥ លោកទុំនីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងមានកសិករចំនួនជាង៨០គ្រួសារហើយបាននាំគ្នាដាំដំណាំទុរេនសរុបបានចំនួន៨៥ហិកតាគិតជាចំនួនដើមបាន១១.១៧០ ដើម ចំពោះដើមឱ្យផលចំនួន ១ .៦៤០ដើម។
    លោកបន្តថា៖ដំណាំទុរេនទិន្នផលមានតម្លៃខ្ពស់ជាងដំណាំឈើហូបផ្លែផ្សេងៗទៀត និងមានទីផ្សារល្អងាយស្រួលលក់ដូរដូចនេះប្រជាកសិករអាចពិគ្រោះជាមួយមន្ត្រីកសិកម្មប្រចាំឃុំនិងសិក្សាយកបទពិសោធពីកសិករដែលដាំទទួលបានផលហើយនោះ យកមកអនុវត្តការដាំដុះឱ្យទទួលបានទិន្នផលខ្ពស់ដើម្បីកែប្រែជីវភាពរស់នៅបន្ថែម។
      លោកខ្វៃធីកសិករដាំឈើហូបផ្លែគ្រប់មុខនៅភូមិសង្កាត់ព្រះបាទក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ដំាដំណាំឈើហូបផ្លែនេះត្រូវចំណាយពេលវេលាទៅលើការថែទាំខ្លាំង ហើយមានកសិករមួយចំនួនរងការបរាជ័យទៅលើការដាំដុះរួចមកហើយ ព្រោះការថែទាំមិនបានដិតដល់ និងខ្វះបច្ចេកទេសផង។
    លោកទទួលយកការជំរុញឱ្យមានការដាំដុះណាំមួយប្រភេទនេះ និងធ្វើកិច្ចសហការជាមួយមន្ត្រី
កសិកម្មឃុំដើម្បីឈ្វេងយល់ពីបច្ចេកទេសបន្ថែមពីលក្ខណថែទាំលើដំណាំឈើហូបផ្លែមានទាំងសាវម៉ាវ-ក្រូច-ទៀប-ស្វាយ-ខ្នុរ-មៀន-មង្ឃុត-ព្រីង-លម៉ើ-មនជរី-មៀនតាង៉ែន-និងទុរេននេះឱ្យទទួលបានទិន្នផលខ្ពស់(សំឡេង)ចងវាបើមិនចងវាដាច់ វាធ្ងន់ពេកទុរេនខ្ញុំមាន ១៥០ ទៅ ១៦០ ដើម ផ្លែនេះប្រមាណជាកន្លះខែទៅ ២០ ថ្ងៃទៀត អ្នកចង់ហូបអាចកន្លះខែឬម្ភៃថ្ងៃទៀតទាក់ទងទិញបាន។
        សូមបញ្ចាក់ថា៖ដំណាំឈើហូបផ្លែកសិករខេត្តស្ទឹងត្រែង អនុវត្តបានចំនួន ៣.៩១២ ហិកតា ក្នុងនោះមាន ស្វាយ ១. ៥៧៩ហិកតា - ព្រីង១៨ ហិកតា- ក្រូច ៣៣ហិកតា - ខ្នុរ ១២ ហិកតា- ទុរេន ៨៥ហិកតា  -ត្របែក១១ហិកតា- ចេកអំបូង ១. ៩៨៧ហិកតា -ចេកណាំវ៉ា ១៥១ហិកតា -ទៀប២៥ហិកតា -មៀន/តាង៉ែន ១១ហិកតានិងដំណាំឈើហូបផ្លែផ្សេងៗជាច្រើនទៀត  ៕